ព័ត៌មានជាតិ
បុរសចំណាស់ម្នាក់ឈានដល់យកពូថៅកាប់សម្លាប់ស្រ្តីវ័យ៧៤ឆ្នាំ ដោយសារទំនាស់ព្រំដីជាប់គ្នា
ខេត្តបន្ទាយមានជ័យ៖ គ្រាន់តែរឿងទំនាស់ដីព្រំជាប់គ្នាបន្តិចបន្ទួចសោះ បុរសវ័យចំណាស់ម្នាក់ឈានដល់យកពូថៅកាប់សម្លាប់យ៉ាងសាហាវ ធ្វើឱ្យស្រ្តីម្នាក់ស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សួ សួង ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ចំណែកជនដៃដលមានឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១០០ម៉ែត្រ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឱ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ឈ្មោះ យ៉ែត ឡាវិនណា អាយុ៨ឆ្នាំ ត្រូវជាចៅជនរងគ្រោះបានដេកនៅលើអង្រឹង ចំណែកយាយរបស់ខ្លួនដេកលើឥដ្ឋការ៉ូនៅក្រោមផ្ទះជាមួយគ្នា។ ពេលនោះលោកយាយរបស់ខ្លួនបានដេកលង់លក់ ចំណែកខ្លួនដេកមិនទាន់លក់ទេ ស្របពេលនោះឃើញជនដៃដល់បានកាន់ពូថៅដើរចូលតាមទ្វារមុខផ្ទះដែលមិនបានបិទ ហើយក៏ធ្វើសកម្មភាពកាប់ទៅលើយាយរបស់ខ្លួនត្រូវចំក្បាលលឺសូរភូសៗ ចំនួន៤ពូថៅ ស្លាប់នៅនឹងកន្លែង។
ពេលឃើញដូច្នោះ ចៅបានស្ទុះក្រោកពីលើអង្រឹងរត់មកក្រោយផ្ទះគេចខ្លួន ព្រោះខ្លាចជនដៃដល់កាប់បន្តទៀត។ ក្រោយពីធ្វើសកម្មភាពហើយ ជនដៃដល់បានរត់គេចខ្លួន។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឱ្យដឹងទៀតថា ឆ្លងតាមការស្រាវជ្រាវ ជនរងគ្រោះ និងជនដៃដល់ធ្លាប់មានទំនាស់គ្នាពីរឿងព្រំដីជាប់គ្នាកន្លងមក។ ពេលនេះកម្លាំងនគរបាលស្រុកកំពុងស្វែងរកចាប់មុខសញ្ញាជនល្មើសដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ