ព័ត៌មានជាតិ
ឆក់តាំងពីភ្នំពេញរហូតដល់បាត់ដំបង តែត្រូវសមត្ថកិច្ចចាប់បានទាំងក្រុម
ក្រុមចោរចំនួន ៦ នាក់ ដែលចេញធ្វើសកម្មភាពឆក់តាមផ្លូវជាតិ ក្នុងទិសដៅពីភ្នំពេញមកកាន់ខេត្តបាត់ដំបង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សីចេញស្ទាក់ និងឈានដល់ការចាប់ខ្លួនបានទាំងសំបុក ខណៈដែលពួកគេកំពុងធ្វើដំណើរបណ្តើរ និងឆក់តាមផ្លូវបណ្តើរ ទិសដៅមកកាន់ក្រុងបាត់ដំបង។

តាមការលើកឡើងពី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះកម្លាំងការិយាល័យជំនាញបានចេញប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាជិះម៉ូតូឆក់ទ្រព្យសម្បត្តិ តាមផ្លូវបានចំនួន ៦នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍បន្ទាន់មួយពីសំណាក់ជនរងគ្រោះ ក៏ដូចជាពីបងប្អូនប្រជាពលរដ្ឋ។
លោកអធិការបានបន្តថា នៅថ្ងៃកើតហេតុជនសង្ស័យទាំងអស់ បានធ្វើដំណើរចេញពីភ្នំពេញដោយម៉ូតូចំនួន ៣គ្រឿង ហើយបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តពោធិ៍សាត់ ១ករណី ដោយបានយកលុយបានចំនួន ៧០០.០០០រៀល រួចបន្តដំណើរមកឆក់កាបូប ១ករណីទៀតនៅក្បែរស្ពានដើមក្រសាំង ក្នុងក្នុងភូមិសាស្ត្រ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយលើកទី ២ នេះ ពួកគេយកលុយបានចំនួន ១.១៩៥.០០០រៀល រួចជិះគេចខ្លួនបាត់អស់។

លោក ស គឹមឡុង បានសង្កត់ធ្ងន់ថា ក្រោយពីបានធ្វើ ការស្រាវជ្រាវរួចមក កម្លាំងជំនាញនៃអធិការដ្ឋាន ស្រុកមោងឬស្សី បានកំណត់មុខសញ្ញានិងឈានដល់ការបង្ក្រាបឃាត់ខ្លួន បានចំនួន ៦ នាក់ និងដកហូតវត្ថុតាងបានប្រាក់រៀលចំនួន ១.៥០០.០០០រៀល ម៉ូតូចំនួន ៣គ្រឿង ទូរស័ព្ទដៃចំនួន ២គ្រឿង ខ្សែដៃកាឡៃ១ខ្សែ ខ្សែកផ្លាកទីន ១ ខ្សែ និងចិញ្ចៀនផ្លាកទីនចំនួន ១វង់ ផងដែរ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ដោយឡែកក្រុមចោរ ដែលគេសង្ស័យថា អាចមាននៅសេសសល់បក្ខពួកទៀតនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តហើយ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ទីតាំងប្រេងឥន្ធនៈ០៩កន្លែង រកឃើញមានភាពមិនប្រក្រតី នៅខេត្តកណ្តាល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ