ព័ត៌មានជាតិ
លម្អិតបន្ថែមពីអគ្គិភ័យឆេះហាងលក់វិទ្យុទាក់ទង ខ្ទេចទាំងស្រុង ជាប់ខាងជើងផ្សារទួលទំពូង
ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គិភ័យ ឆេះហាងលក់វិទ្យុទាក់ទង សមត្ថកិច្ចជំនាញបង្រ្កាបសង្គ្រោះនិងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង បាញ់ទឹកអស់ ២៤ឡាន។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ១៧ និង១៥ នាទីល្ងាចថៃ្ងអាទិត្យម្សិលមិញ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចហាងលក់វិទ្យុទាក់ទងយីហោ មករា តេឡេកូបសប ស្ថិតផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ: សៀង សេរីវឌ្ឍនា ភេទប្រុស អាយុ៣៣ឆាំ្ន អាជីវករលក់ និងវិទ្យុទាក់ទង។


ប្រភពព័ត៌មានប្រាប់បន្តឲ្យដឹងថា មូលេហតុនាំអោយកើតមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី។ប្រភេទសំណង់ ថ្មបេតុងប្រក់សង័្កសីទំហំ ឆេះផ្ទះ ទំហំ ០៨ម៉ែត្រ x ១៤ម៉ែត្រ ជាន់ផ្ទាល់ដីឆេះអស់ទាំងស្រុង រួមទាំងឆេះសម្ភាឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង ប៉ុន្តែមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំពោះមនុស្សក៏មិនប៉ះពាល់ដែរ។


នៅក្នុងប្រតិបត្តិការណ៍នេះដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ព្រុំ យ៉ន នាយការិយាល័យនគរបាលជំនាញបង្ក្រាប សង្គ្រោះ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តការិអគ្គិភ័យចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៤ឡានស្មេីនឹង ៩៦ម៉ែត្រគូប ។ ក្នុងនោះ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចជា រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង ២៤ម៉ែត្រគូប រថយន្ត OCIC កោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង១២ ម៉ែត្រគូប រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ១២ម៉ែត្រគូប រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានសើ្មនឹង ០៦ ម៉ែត្រគូប ៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ