ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ចេញសេចក្តីបដិសេធ រាល់ការទិញលក់ដីធ្លីស៊ីញេ៉ត្រឹមឃុំស្រុកនៅតំបន់ការពារធម្មជាតិ
អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានចេញសេចក្តីណែនាំដល់អភិបាលស្រុកសង្កាត់ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដែលធ្វើឡើងនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

យោងតាមលិខិតដែលហត្ថលេខាដោយអភិបាលខេត្តបានបញ្ជាក់ថា ការចុះហត្ថលបញ្ជាក់ទទួលស្គាល់លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈខ្លះ គឺជាទង្វើខុសច្បាប់។
រដ្ឋបាលខេត្តស្នើឲ្យលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដោយត្រូវបដិសេធមោឃភាព លិខិតនិងឯកសារទាំងឡាយណាដែលមានពាក់ព័ន្ធនឹងការកាន់កាប់និងការផ្ទេរសិទ្ធទាំងឡាយលើដីធ្លីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងបៀងអភិរក្សជីវៈចម្រុះដែលរដ្ឋបាលឃុំ សង្កាត់ បានចុះហត្ថលេខានាពេលកន្លងមក។
រដ្ឋបាលឃុំ សង្កាត់ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការចុះហត្ថលេខាបញ្ជាក់លើខិតសុំកាន់កាប់ ប្រើប្រាស់ដី ផ្ទេរសិទ្ធិទិញលក់ ហើយនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ សង្កាត់ នៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី