Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែងផ្សព្វផ្សាយឲ្យអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលយកសំណាករកមេរោគកូវីដ-១៩

បានផុស

នៅ

បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ តាមហាងខារ៉ាអូខេ អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារសាមគ្គីស្ទឹងត្រែង  អាជ្ញាធរខេត្ត បានធ្វើការផ្សព្វផ្សាយបន្ទាន់មួយឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ពាក់ព័ន្ធផ្ទាល់ឬប្រយោល និងអ្នកវិជ្ជមានកូវីដ១៩ ទៅយកសំណាកវិភាគ រកមេរោគកូវីដ១៩។         

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការផ្សព្វផ្សាយពីអាជ្ញាធរខេត្តគេបានឃើញ មានមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅគោលដៅចំនួនពីរកន្លែង ក្នុងខេត្តស្ទឹងត្រែងទី១-មណ្ឌលចត្តាឡីស័កកម្រិត១ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងទី២-នៅមុខសាលាខេត្តស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយនៅល្ងាចថ្ងៃទី ២៧ ខែមិនថុនាឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន​៣១​នាក់បន្ថែមទៀត។       

រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសព័ត៌មានថា ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០២១នេះ មេរោគ​កូវីដ-១៩បានផ្ទុះចេញពីហាងខារ៉ាអូខេ អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារសាមគ្គីស្ទឹងត្រែង និងតាមជនបទមួយចំនួនផងដែរ ក្នុងមួយថ្ងៃមិនក្រោម៣០នាក់នោះទេ ក្នុងរយៈពេល៤ថ្ងៃ មន្ត្រីជំនាញរកឃើញដល់ទៅ១៦០នាក់ឯណោះ។     

ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាល​ខេត្តស្ទឹងត្រែងសូម​ជម្រាប​ជូន​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​កូកូវីដ១៩ ប្រញាប់ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះក្នុងរង្វង់ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ រយៈពេល ១៤ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​នោះទេ។     

ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងករណីបុគ្គលណាមិន​អនុវត្ត​កាតព្វកិច្ច​ល្មើសនិងវិធានសុខាភិបាល នឹងត្រូវពិន័យអន្តរកាល ចាត់វិធានការផ្លូវច្បាប់ផងដែរ។ រដ្ឋបាល​ខេត្តស្ទឹងត្រែង:សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និងចូលរួម​អនុអនុវត្តយ៉ាងយកចិត្តទុកដាក់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​តាមការណែនាំ​របស់​ក្រសួងសុខាភិបាល។       

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន​១៨៩នាក់ ស្រី៩២នាក់ ជាសះស្បើយ១៣នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល១៧៦នាក់ ស្រី៨៦នាក់៕

អត្ថបទ ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម