Connect with us

ព័ត៌មានជាតិ

លួចម៉ូតូគេបាន១ថ្ងៃ ជិះទៅផឹកស្រាក្រឡុក ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

បានផុស

នៅ

ភ្នំពេញ៖  ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីធ្វើ​សកម្មភាព​លួចម៉ូតូរបស់ជនរងគ្រោះបានសម្រេចកាលពីថ្ងៃទី២៦  ខែមិថុនា  ឆ្នាំ២០២១  នៅផ្លូវបេតុង  ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ  លុះមកដល់វេលា​ម៉ោង១ និង២០នាទីឈានចូលថ្ងៃទី២៨  ខែមិថុនា ឆ្នាំដដែល  ជនរងគ្រោះក៏ប្រទះឃើញ​ម៉ូតូ​ខ្លួន​ចតនៅកន្លែងស្រាក្រឡុកក៏ប្តីសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ឈ្មោះ ឈិន ដារិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡេង កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ  ស្នាក់នៅភូមិ​ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមចំលើយសារភាពរបស់ជនសង្ស័យបាននិយាយថា ខ្លួនមានគ្នា៤នាក់ កន្លងមកធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូ ចំនួន​​៥ដង បានសម្រេច ចំនួន ៣ដង។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ពួកគេបានធ្វើសកម្មភាពលួចគាស់សោកម៉ូតូម៉ាក ស៊ុយសុគីនិច ស៊េរីឆ្នាំ២០២០  ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IA0375  បានសម្រេច រួចគេចខ្លួន​បាត់អស់​ទៅ។ រហូតមកដល់យប់ថ្ងៃកើតហេតុខាងលើ  ខ្លួនបានជិះម៉ូតូរបស់ជនរង​គ្រោះ​មកអង្គយផឹកស្រា​ក្រឡុក​នៅមហាវិថីឈ្នះឈ្នះ ទើបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ កំពុងសាកសួរ  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញនៃអធិការខណ្ឌបន្ត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម