Connect with us

ព័ត៌មានជាតិ

ចូល​កាច់​សោ.ក ​ម៉ូតូ​ក្នុង​វត្ត​បណ្ដើរ​ចេញ​ដល់​ខ្លោងទ្វារ ​ម្ចាស់​តាម​ទាន់

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្នុង​វត្ត​សារាវ័ន្ត​តេ​ជោ​ តែ​ម៉ូតូ​មិន​ឆេះ​បណ្តើរ​ចេញ​ក៏ត្រូវ​ម្ចាស់​គេ​តាម​ទាន់​ស្រែក​ឆោឡោ​ចាប់​វាយ​ទ្រោមខ្លួន​រួច​ប្រគល់ជូន​សមត្ថកិច្ច​។​

ករណីនេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​កុដិ​លេខ​១​ វត្ត​សា​រ៉ា​វ័ន​តេ​ជោ ​ក្នុង​សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ាន់ ដេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ វណ្ណា សុវណ្ណ​រិទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​កុដិ​លេខ​០១ វត្ត​សារាវ័ន្ត​តេ​ជោ ផ្លូវ​លេខ​១៧៨ ក្រុម​៣៦ ភូមិ​០៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​មិន​បាន​សម្រេច​នោះ​ម៉ា​កNex ពណ៌​ស​.​លាយ​ខៀវ ស្លាក់​លេខ ភ្នំពេញ​1HD 1500 ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ។ ​និងដកហូត​ដែក​សំប៉ែត​ចុង​ស្រួច​សម្រាប់​កាច់សោ.ក​ ម៉ូតូ​ចំនួន​មួយ​។​

​នៅមុន​ពេល​កើតហេតុ​ថ្ងៃទី​២៧​ ខែមិថុនា ​ឆ្នាំ​២០២១ វេលា​ម៉ោង០៨​និង​៣០​នាទី ជនរងគ្រោះ​ឈ្មោះ វណ្ណា សុវណ្ណ​រិទ្ធី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ បាន​យក​ម៉ូតូ​ម៉ាក​NEX​ពណ៌​ស លាយ​ខៀវ ស្លាក​លេខ ភ្នំពេញ 1HD 1500​ចេញពី​ក្នុង​កុដិ​លេខ​១​ក្នុង​វត្ត​សារាវ័ន្ត​តេ​ជោ រួច​ហើយក៏​ចូលទៅក្នុង​កុដិ​វិញ។ ​រហូត​ដល់​ម៉ោង​១២​និង​០៥​នាទី​ពេលនោះ ជនសង្ស័យ​បាន​ដើរចូល​ក្នុង​វត្ត​ មកដល់​កុដិ​លេខ​១​ដោយ​ឃើញ​សភាព​ស្ងាត់​ក៏​ដេក​ក្បែរ​នោះ​ប្រហែល​២០​នាទី ដោយ​ពុំ​ឃើញ​មាន​មនុស្ស​ក៏បាន​យក​ដែក​សំប៉ែត​ចុង​ស្រួច​សម្រាប់​កាច់សោ.ក ​ម៉ូតូ​ធ្វើ​សកម្មភាព​កាច់សោ.ក ​ម៉ូតូ​បានសម្រេច តែដោយ​ម៉ូតូ​នោះ​មិនឆេះ​ ទើប​ជនសង្ស័យ​បណ្តើរ​ម៉ូតូ​ចេញ​មកដល់​ចំណុច​ក្លោងទ្វារ​ខាងត្បូង ផ្លូវ​១៧៨ ជនរង​គ្រោះ​ចេញពី​ក្នុង​កុដិ​មក​ឃើញ​ស្រែក​ឆោឡោ​នាំគ្នា​រត់​ដេញតាម​ចាប់​ជនសង្ស័យ​បាន​ព្រួត​គ្នា​វាយ​ស្របពេលនោះ​កម្លាំង​ល្បាត​ប៉ុស្តិ៏​នគរបាល​រដ្ឋបាល​ជ័យជំនះ​មកដល់​ជួយ​អន្តរា​គម​ន៍ ឃាត់ខ្លួន​ជនសង្ស័យ​ រួមជាមួយ​ម៉ូតូ​០១​គ្រឿង និងដែក​សំប៉ែត​ចុង​ស្រួច​សម្រាប់​កាច់ក​ម៉ូតូ​០១ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុ​ស្តិ៍នគរបាល​ជ័យជំនះ​នឹង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធីច្បាប់​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម