ព័ត៌មានជាតិ
ពលរដ្ឋស្នើអគ្គមេបញ្ជាការកងទ័ពជួយរកយុត្តិធម៌ ដោយសំអាងថា មានទាហានជើងទឹក រំលោភយកដី
ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ បានស្នើសុំនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព ជួយរកយុត្តិធម៌ ដោយសំអាងថា ត្រូវបានលោកវរនាវីឯក អឿ សារឿន នាយទាហាននៅមូលដ្ឋានរាម ខេត្តព្រះសីហនុ បានរំលោភកាន់កាប់ដីរបស់គាត់ចំនួនជាង៤ហិតតា មានទីតាំងស្ថិតនៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទិញ និងទទួលស្គាល់ដោយអាជ្ញាធរត្រឹមត្រូវ ប៉ុន្តែលោកវរនាវីឯក អឿ សារឿន បានអះអាងថា លោកមិនបានយកដីពលរដ្ឋទេ។

តាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង សុភារី ដែលបានដាក់ជូននាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា ដីរបស់លោកស្រី បានទិញពីឈ្មោះ ឈឹម សារិន, ជិន គឹមហៃ, កែវ សម្បត្តិ, ស្វាយ ឡា, ដុំ ផូ, សៅ សុខុម, នីន សុកគឿន និងដួង សុខា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៨ ដែលមានជាង៤ហិតតា ហើយបានផ្ទេរសិទ្ធិកាន់កាប់ ដោយមានការទទួលស្គាល់ ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៨ រហូតមក។ ទើបតែក្នុងអំឡុង ឆ្នាំ២០១៩ លោកវរនាវីឯក អឿ សារឿន បានចាប់ផ្ដើមរំលោភយកបន្តិចម្ដងៗរហូតឈានដល់បានធ្វើការដកចេញនូវបង្គោលរបង រួចធ្វើរបងថ្មថ្មីព័ទ្ធយកដីរបស់គាត់ និងកាន់កាប់ដោយខុសច្បាប់។

ពាក្យបណ្ដឹងដដែល រៀបរាប់ទៀតថា “ការកាន់កាប់ដីរបស់នាងខ្ញុំ ដោយរំលោភបំពានបែបនេះ ធ្វើឱ្យរូបនាងខ្ញុំមិនអាច ទទួលយកបានឡើយ និងមិនមានភាពយុត្តធម៌ទាល់តែសោះចំពោះរូបខ្ញុំ ដោយបុគ្គល អឿ សារឿន គាត់តែងតែប្រើពាក្យពេចន៍មិនសមរម្យ ប្រមាថមាក់ងាយ គំរាមកំហែងថា នឹងចាប់រូបនាងខ្ញុំដាក់គុកទៀតផង។ ពាក់ព័ន្ធនឹងករណីខាងលើនេះ នាងខ្ញុំសូមស្នើដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ មេត្តាជួយស្វែង រកដំណោះស្រាយ និងផ្តល់ភាពយុត្តិធម៌ដល់នាងខ្ញុំ ដោយសេចក្ដីអនុគ្រោះ”។

ទាក់ទងបញ្ហា ចោទប្រកាន់ខាងលើ អ្នកយកព័ត៌មានយើងមិនមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោកវរនាវីឯក អឿ សារឿន បាននៅឡើយទេ ដោយសារគ្មានប្រភពអាចទំនាក់ទំនងបាន ប៉ុន្តែបើយោងតាមការផ្សាយរបស់ Pheng Vannak News នាពេលកន្លងមក លោកវរនាវីឯក អឿ សារឿន បានលើកឡើងថា លោកមិនបានយកដីពលរដ្ឋទេ តែដីនោះ គឺខាងបរិស្ថាន បានប្រគល់មកឱ្យអង្គភាពកងទ័ព៕
អត្ថបទ៖ កោះកែវ



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត