ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ បិទភោជនីយដ្ឋានមួយកន្លែង ក្រោយរកឃើញបុគ្គលិក២៨នាក់ឆ្លងនូវកូវីដ-១៩
លោក វ៉ា ថន អភិបាលខេត្តក្រចេះបានចុះត្រួតពិនិត្យ និងបិទទីតាំងភោជនីយដ្ឋានដាយមិនរីវើផាប់ជាបណ្ដោះអាសន្ន ក្រោយរកឃើញថា មានបុគ្គលិកប្រុស ស្រីនៅទីនោះបានឆ្លងនូវកូវីដ-១៩។

លោកអភិបាលខេត្តបានឱ្យដឹងថា ភោជនីយដ្ឋាននេះ ឋិតនៅកណ្ដាលក្រុងក្រចេះ ក្បែរនឹងមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពីក្រុមគ្រូពេទ្យ បានយកសំណាកហើយធ្វើតេស្តរហ័សទៅលើបុគ្គលិក ធ្វើការនៅក្នុងភោជនីយដ្ឋានមួយនេះ ជាលទ្ធផលរកឃើញអ្នកផ្ទុកនូវជំងឺកូវីដ-១៩ ចំនួន២៨ ស្រី២០នាក់ក្នុងចំណោមបុគ្គលិកសរុប ដែលពាក់ព័ន្ធបានធ្វើតេស្ក ចំនួន៣៥នាក់ក្រោយពីរកឃើញថា មានអ្នកមកហូបចុក នៅទីនេះ ហើយមានមានផ្ទុកនូវវីរុសកូវីដ-១៩ ហើយបានចម្លងទៅដល់បុគ្គលិកដែលធ្វើការនៅក្នុងរមណីយដ្ឋានមួយនេះ។

លោកអភិបាលខេត្តក្រចេះ បានធ្វើណែនាំដល់ម្ចាស់ហាង និងបុគ្គលិក ដទៃទៀតដែលបានធ្វើតេស្តរហ័សរកវិរុសកូវីដ-១៩ ហើយតែអវិជ្ជមាន គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅទីនេះតែម្តង ដោយមិនត្រូវអនុញ្ញាតឲ្យចេញទៅខាងក្រៅជាដាច់ខាត ដើម្បីរក្សាសុវត្ថិភាព។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ជាគោលការណ៍បន្ត យើងស្រាវជ្រាវស្វែងរកតាមដានអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលបានមកហូបចុក នៅក្នុងរមណីយដ្ឋានដាយមិនរីវើផាប់ខាងលើនេះកាលពីអំឡុងល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានោះដែរ អាជ្ញាធរមានសមត្ថកិច្ចយើងបានធ្វើការបិទផ្លូវជួរមាត់ទន្លេ នៅជុំវិញបរិវេណភោជនីយដ្ឋានខាងលើនេះ និងបានណែនាំដល់ម្ចាស់តូប ហាង លក់អាហារហូបចុកមួយចំនួនទៀត នៅក្បែរទីតាំង រមណីដ្ឋានដែលផ្ទុះជំងឺនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច»។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ខេត្តក្រចេះ រកឃើញអ្នកផ្ទុកនូវវីរុសកូវីដ-១៩ ចំនួន៥៥ករណី ជាសះស្បើយចំនួន១៥នាក់ ស្លាប់១នាក់ បច្ចុប្បន្ននៅសល់ ចំនួន៣៩នាក់ កំពុងសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ