ព័ត៌មានជាតិ
វាគ្មិននិងតារាចំរៀងល្បីៗនៅកម្ពុជា នឹងរួមគ្នាអំពាវនាវដល់ពិភពលោកបង្កើនការផលិតវ៉ាក់សាំងជួយដល់ប្រទេសក្រីក្រ
វាគ្មិន និងតារាចំរៀងល្បីៗនៅកម្ពុជា នឹងរួមគ្នាអំពាវនាវដល់ការបង្កើនការផលិតវ៉ាក់សាំងកូវីដ១៩ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយដល់ប្រទេសក្រីក្រដែលកំពុងមានការខ្វះខាតវ៉ាក់សាំងយ៉ាងច្រើនទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
វាគ្មិននិងតារាចំរៀងល្បីៗទាំងនោះនឹងចូលក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ៖«ការអំពាវនាវដល់ការចាត់វិធានការដើម្បីវ៉ាក់សាំងពិភពលោក» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះដែលសន្និសីទនេះរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ។
សន្និសីទសារព័ត៌មានធ្វើឡើងតាមZoom ចាប់ពីម៉ោង ១០៖០០នាទីព្រឹកដល់ម៉ោង១១៖៣០នាទី ក្រោមប្រធានបទ៖«ការអំពាវនាវដល់ការចាត់វិធានការដើម្បីវ៉ាក់សាំងពិភពលោក»ដើម្បីទាមទារឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីបង្កើនការផលិតវ៉ាក់សាំងអោយបានច្រើនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សន្និសីទសារព័ត៌មានរបស់ AHF កម្ពុជានេះ នឹងមានការចូលរួមពីវាគ្មិនសំខាន់ដូចជា លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងចែករំលែកពីគោលបំណងយុទ្ធនាការ និងសកម្មភាពការអំពាវនាវដល់សហគមន៍ពិភពលោក។
លោក ទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល និងចែករំលែកពីការកិច្ចខិតខំប្រឹងប្រែងទទួលបានការចាក់ វ៉ាក់សាំងទាំងអស់គ្នាជាប្រយោជន៍ឯកជន និងសាធារណៈ។
លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា និងចែករំលែកពីយុទ្ធនាការ និងសកម្មភាពមេរៀន ដែលបានរៀនពីជំងឺអេដស៍ និងការទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។
កញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង និងចែករំលែកបទពិសោធន៍ក្នុងនាមជាអ្នកធ្លាប់ឆ្លងមេរោគកូវីដ១៩ និងមេរៀនជូចត់ដែលបាត់បង់ម្តាយជាទីស្រលាញ់ និងលោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី និងបូកសរុបពីសន្និសីទនិងអំពាវនាវជាសកល។
ព្រឹត្តិការណ៍នេះនឹងបង្ហាញពីអ្នកជំនាញសុខភាពសាធារណៈ និងសកម្មជនដែលអំពាវនាវឲ្យមានការទទួលបានការចាក់វ៉ាក់សាំងជាសកលកាន់តែលឿន និងទូទាំងពិភពលោក និងជំរុញឲ្យមេដឹកនាំពិភពលោកមានការសម្រេចចិត្តគិតគូរពីជីវិតមនុស្សជាចំបង និងជំរុញឲ្យបង្កើនការផលិតកម្មវ៉ាក់សាំងដោយក្រុមហ៊ុននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។
ស្វែងរកការគាំទ្រមានគោលបំណងនាំឲ្យមានការយល់ដឹងអំពីភាពមិនស្មើគ្នានៅក្នុងការផលិតវ៉ាក់សាំងនៅអាស៊ី និងទូទាំងពិភពលោក និងព្រមានពីគ្រោះថ្នាក់នៃជាតិនិយមប៉ាតង់និងការប្រកាន់កម្មសិទ្ធបញ្ញា ក្នុងការផលិតវ៉ាក់សាំង។ សន្និសីទសារព័ត៌មានAHF កម្ពុជា ជាគំនិតផ្តួចផ្តើមនៃយុទ្ធនាការ 'VOW' គឺជាយុទ្ធនាការ និងសកម្មភាពតស៊ូមតិជាច្រើននៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិក។
ជំងឺកូវីដ១៩ បានបំផ្លាញដល់ជីវិតមនុស្សទូទាំងពិភពលោក។ ក្រុមគ្រួសារជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់ ហើយចំនួនអ្នកស្លាប់នៅតែកើនឡើងនៅក្នុងតំបន់អាស៊ីនិងទូទាំងពិភពលោក។
គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោកដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និង
សេវាកម្មដល់មនុស្សជាង១លាន៥សែននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុបខាងកើត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា