Connect with us

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៦២នាក់

បានផុស

នៅ

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៦២នាក់បន្ថែមទៀត ដែល៥នាក់ជាករណីឆ្លងក្នុងសហគមន៍ និង៥៧នាក់ ជាករណីនាំចូលពីប្រទេសថៃ។

គិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៣៩៥នាក់​ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៣៤៧ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៤៨ករណី និងបានព្យាបាលជាសះស្បើយចំនួន៩២នាក់ កំពុងសម្រាកព្យាបាលចំនួន៣០១នាក់ និងស្លាប់ចំនួន ០២នាក់។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «៣កុំ និង ៣ការពារ»៕

អត្ថបទ ៖ ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម