ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាជិត ៤លាននាក់ស្មើនឹងជិត ៤០% ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសថាមកដល់ពេលនេះមានប្រជាពលរដ្ឋកម្ពុជាប្រមាណជិត៤លាននាក់ហើយស្មើនឹងជិត៤០ភាគរយទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៃធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

បើតាមក្រសួងសុខាភិបាលចាប់ពីថ្ងៃទី១០ខែកម្ភៈរហូតមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះមានប្រជាពលរដ្ឋកម្ពុជាស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន៤០១៣១៤៥នាក់ស្រី១៩៥៦៧៩៦នាក់ក្នុងនោះគ្រូពេទ្យអនុញ្ញាតឱ្យចាក់បានចំនួន៣៩៥៥០៣៣នាក់ស្រី១៩២៧៣៦៤នាក់ស្មើនឹង៣៩.៥៥ភាគរយ គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន៥៨១១២នាក់ស្រី២៩៤៣២នាក់និងអ្នកចាក់ដូសទី២ចំនួន២៨៨១៤១៤នាក់ស្រី១៣៤៣៩៧១នាក់។
គម្រោងចាក់ចាក់សាំងដល់ក្រុមគោលដៅ១០លាននាក់នេះនឹងចាក់ឱ្យរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខនេះដោយសារវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីចិនបានមកជាបន្តបន្ទាប់។ ជាក់ស្តែងនៅព្រឹកនេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលបានបញ្ជាទិញចំនួន ១លានដូសទៀតពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១១លានដូសហើយសម្រាប់ចាក់ជួនដល់ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

ចំណែកវ៉ាក់សាំង៩លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់គឺនៅខែកក្កដានឹងមកដល់៥លានដូសនិងខែសីហាមកដល់៤លានដូសទៀត ។ មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងចំនួ១១០២៤០០០ដូស ក្នុងនោះវ៉ាក់សាំងកូវីលសែលរបស់អាស្ត្រាហ្សេណេកា ចំនួន៣២៤០០០ដូស វ៉ាក់សាំង ស៊ីណូហ្វាមចំនួន៣លាន២សែនដូសក្នុងនោះ២លាន២សែនដូសជាជំនួយរបស់ចិននិង១លានដូសទិញពីចិន ។វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន៧លាន៥សែនដូសដែលកម្ពុជាបញ្ជាទិញពីចិនរួមទាំង១លានដូសដែលមកដល់ព្រឹកនេះផង។

ក្នុងចំណោម២០លានដូសនោះរាជរដ្ឋាភិបាលបានញ្ជាទិញវ៉ាក់សាំងចំនួន១៧លាន៤សែន៧ម៉ឺន៦ពាន់ដូសពីរដ្ឋាភិបាលចិនដោយចំណាយថវិកាប្រមាណ ១៧០ លានដុល្លារងាមេរិក ។ បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅតាមរាជធានីខេត្តចំនួន៩ក្នុងនោះរួមមានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ស្វាយរៀងកោះកុង ព្រះស៊ីហនុ តាកែវ កំពង់ឆ្នាំង និងកំពង់ចាម៕
សំអឿន

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង