Connect with us

ព័ត៌មានជាតិ

នារីវ័យក្មេង​ម្នាក់ទាញកាំបិតប៉័ងតោកាប់ប្រហារលើបុរសម្នាក់ ព្រោះចង់​សងសឹក​ឲ្យ​បងប្រុស ​

បានផុស

នៅ

ជនសង្ស័យ​ដែលជា​នារីវ័យក្មេងម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ក្រោយ​មានការ​សង​សឹក​ឲ្យ​បង​ប្រុស​របស់ខ្លួន​ ក៏បាន​កាប់​ជនរងគ្រោះ​១​កាំបិតប៉័ងតោ​បណ្តាល​ឲ្យ​រងរបួស​ផ្នែក​ក្បាល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារីវ័យក្មេងដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ ធន ​ដា​ណែ​ត ​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ចម្ការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ​ក្រុង​បាត់ដំបង ​ខេត្តបាត់ដំបង​។ ​ដោយ​កាលពី​ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ២០២១​ កន្លងមក​នារី​រូបនេះ​បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​ទាញយក​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ ឡាជ​ ងួនយី ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​១៣​មករា ​សង្កាត់​ ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ បណ្តាលអោយ​រងរបួស​ត្រង់​ក្បាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីដៃដល់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូល​ហេតុដែល​បណ្តាល​ខ្លួន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជនរងគ្រោះ​នេះ​ ដោយ​សារ​តែ​កំហឹង​មួយ​ឆាវ ​ខណ​:​ពេលដែល​ឃើញ​ជនរងគ្រោះ​នៅ​ថ្ងៃ​កើត​ហេតុ​បាន​វាយ​ទៅលើ​បងប្រុស​បង្កើត​របស់ខ្លួន​ឲ្យ​របួស​ទើបទប់ចិត្ត​មិនបាន​ ក៏​ទាញ​កាំបិតប៉័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ​វិញ ​ដើម្បី​សងសឹក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល​តែម្តង​។​

ក្រោយ​ការឃាត់ខ្លួននារី​ជនដៃដល់​ខាងលើ​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​កាំបិតប៉័ងតោ​ចំនួន​០១​ផងដែរ​ ដែល​ជនដៃដល់​ធ្វើ​សកម្ម​ភាព​ល្មើសច្បាប់​ទៅលើ​ជនរងគ្រោះ​។​

ជនសង្ស័យ​ត្រូវបានសមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ក្រុង​បាននឹងកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

Sokha Hotels

ព័ត៌មានពេញនិយម