Connect with us

ព័ត៌មានជាតិ

មេរោគបំប្លែង​ខ្លួនដែលតា មក​ដល់​ប្រទេស​កម្ពុជា​ ល្បឿន​ឆ្លង​ដល់ ១៥ ដងនៃវិរុស​កូវីដ​ធម្មតា

បានផុស

នៅ

តាមរយៈការធ្វើតេស្តលើពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ឃើញថាមានការនាំចូលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) មានច្រើនករណី។

ក្រសួង​សុខាភិបាលបាន​បញ្ជាក់ថា ការ​ដកពិសោធន៍ការចម្លងនៃវីរុសនេះនៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ ១៥ដង។ ទន្ទឹមនោះ​ក៏មិនទាន់​ដឹងថា វីរុសកូវីដ-១៩ នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់បច្ចុប្បន្ននេះ ក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះបាន​ប៉ះពាល់​អ្វីខ្លះដែលមានវត្តមានវីរុសនេះ ហើយបុគ្គលដែលកើតជំងឺកូវីដ-១៩ នេះក៏ប្រហែលជាមិនដឹងខ្លួនថាឆ្លងផង​ដែរ។

​បើ​តាម​ក្រសួង​សុខាភិបាល វ៉ាក់សាំងគឺជាឧបករណ៍ដែលអាចជួយកាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរ ការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លាប់។ ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវដឹងនោះ គឺបណ្តាលមកពីកង្វះខាត ក្នុងការអនុវត្តន៍វិធានការការពារខ្លួនឲ្យ​បានត្រឹមត្រូវ និងដោយម៉ត់ចត់ ជាពិសេសហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះ ពីកន្លែងមួយទៅកន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន ឬអនុវត្តមិនបានខ្ជាប់ខ្លួន និងគត់មុត នូវវិធានការការពារខ្លួន។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន​ឲ្យ​ដឹង​ថា បុគ្គលជាច្រើន​មានការភ្លេចខ្លួនដែលបណ្តាលឲ្យការអនុវត្តវិធានការការពាររបស់បុគ្គល មានភាពធូររលុង ជាពិសេសនៅតាមទីប្រជុំជន។

ឯកឧត្តម​រដ្ឋមន្រ្តី​ក្រើនរំលឹកហើយរំលឹកទៀត ដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោក “ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាម បែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងប្រទេស​កម្ពុជាជាយថាហេតុ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម