Connect with us

ព័ត៌មានជាតិ

មិនខ្វល់ឆ្លងកូវីដ-១៩ កន្លែងលេង និងភ្នាល់បាល់ទះនៅស្រុកស្វាយជ្រំ នៅតែផ្តុំគ្នាពី១០០ទៅ២០០នាក់

បានផុស

នៅ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានរិះគន់ចំៗ​ប្រាប់អ្នកសារព័ត៌មានឱ្យដឹងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា មានបើកល្បែង​ភ្នាល់​លេងបាល់ ហើយចាក់បាល់ទះមួយកន្លែង ដំណើរការយ៉ាងរលូន ដោយបើកឱ្យមនុស្សចូល​លេង​ជារៀងរាល់សប្ដាហ៍ ដោយក្នុងមួយសប្ដាហ៍បើកចំនួន០២ថ្ងៃគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានមនុស្សចូលចាក់បាល់យ៉ាងច្រើនកុះករ ដែលមានសមាសភាពមកពីតំបន់ផ្សេងគ្នា​ដោយ​មិន​ខ្វល់ ឬខ្លាចឆ្លងមេរោគកូវីដ-១៩ ទាល់តែសោះ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបន្តថា ទីតាំងដែលលេងបាលទះ និងឱ្យមនុស្សចូលដាក់ប្រាក់ភ្នាល់គ្នាដោយសេរី​នេះ​គឺ ​ហាងកាហ្វេ “Bee Bee Cafe & ការហ្វេដូងក្រអូប” ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

បើតាមអ្នកចូលភ្នាល់បាល់ម្នាក់បានបង្ហើបឱ្យដឹងថា ក្នុងទីតាំងខាងលើ មានមនុស្សចូលចាក់​បាល់​ក្នុង​មួយថ្ងៃៗ ប្រមាណ​ជាជាង ១០០នាក់ ទៅ២០០នាក់ ដោយប្រើប្រាស់រថយន្តសេរីទំនើបៗ និងម៉ូតូជាច្រើនគ្រឿង។ ហើយចំពោះទឹកប្រាក់ដែលចាក់បាល់ភ្នាល់គ្នានោះ គឺចន្លោះពីរ ៥០ម៉ឺនរៀល ទៅដល់ជាង២លានរៀលឯណោះ។

ពាក់ព័ន្ធទៅក្នុងករណីនេះផងដែរ ស្ត្រីជាម្ចាស់ទីតាំងបានឱ្យដឹងថា កន្លែងគាត់ពិតជាបានបើកឱ្យលេងបាល់មែនពីព្រោះថាតាំងពីពេលចាប់ដំណើរការសាងសង់ទីលានរួចមកពុំទាន់បានឱ្យចាប់ដំណើរការជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ ហើយបើមិនឱ្យ​លេង​ទេ​ គឺពុំមានថវិកាបង់ឱ្យអង្គការនោះដែរ។

ទាក់ទិនករណីកន្លែងបើកល្បែងចាក់បាល់ខាងលើ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់តាមទូរសព្ទថា ម្ចាស់ទីតាំងឈ្មោះ ណុច ភេទស្រី (តែមិនដឹងត្រកូលអីទេ) បើកល្បែង​ភ្នាល់ចាក់បាល់ ក្រោម ហាងកាហ្វេ ស្លាកយីហោ “Bee Bee Cafe & កាហ្វេដូងក្រអូប” ហើយនៅខែមុន លោកបានចុះទៅបិទម្ដងរួចហើយ។ ដោយបិទទីតាំងខាងលិច បើកទីតាំងខាងកើត៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម