ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំអនុញ្ញាតឲ្យដំណើរការសេវាកម្មមួយចំនួន នៅតាមគ្រឹះស្ថាន សិក្សាឯកជនឡើងវិញ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញ នូវសេវាកម្មមួយចំនួនដូចជា រថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ជាដើម នៅតាមគ្រឹះស្ថានសិក្សាឯកជន នេះបើយោងតាមលិខិតផ្ញើទៅកាន់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ដើម្បីឆ្លើយតប តាមតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នក អាណាព្យាបាល ក្នុងការប្រើប្រាស់សេវា រថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជា គោលការណ៍ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្លួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
បើតាមលោករដ្ឋមន្ត្រី ករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន ហើយការសម្រេចអនុញ្ញាតនូវ គឺយោងទៅលើគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ១៩ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៦នាក់ (ស្ត្រី ៥៨នាក់ និងបុរស ២២៨នាក់) ក្នុងនោះចំនួនអ្នកព្យា បាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៨០នាក់ (ស្មើនឹង៩៧.៩០ ភាគរយ ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៦នាក់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ