Connect with us

ព័ត៌មានជាតិ

លោក​រដ្ឋមន្ត្រី​ប្រកាស​ឱ្យ​ពលរដ្ឋ​បង្កើន​ការ ការពារ​ខ្លួន​ខណៈ​មេរោគ​បំប្លែង​ថ្មី​ត្រូវបាន​រកឃើញ​ច្រើន​ករណី​

បានផុស

នៅ

​លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បានធ្វើការ​ក្រើនរំលឹក​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ដ​ការពារ​ខ្លួន​និង​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​ និង​ម៉ត់ចត់​ជាទី​បំផុត ខណៈ​រកឃើញ​ពលករ​ចំណាក​ស្រុកត្រឡប់​មកពី​ប្រទេស​ថៃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា (Delta)មាន​ច្រើន​ករណី​។​

លោករដ្ឋមន្ត្រីបានឱ្យដឹងនៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា​ តាម​ការដកពិសោធន៍​ការចម្លង​នៃ​វីរុស​នេះ​នៅ​ប្រទេស​មួយចំនួនមាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូ​វីដ​-១៩ បំប្លែង​មុនៗ ប្រហែលដល់​ទៅ១៥​ដង ខ្លាំង​ជាង​ការចម្លង​ពី​ពេល​កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​បន្ដថា ទន្ទឹមនឹងនោះ ក៏​មិនដឹងថាវីរុស​កូ​វីដ​-១៩ នេះមាន​អត្ត​ច​រិ​ក​បែបណា និង​នៅ​កន្លែង​ណា​ដែរ រហូតដល់​បច្ចុប្បន្ននេះ ហើយក៏​មិនអាច​ដឹង​ដែរ​ថា តើ​បុគ្គល​ដែល​បាន​ឆ្លង​វីរុស​នេះ​បាន​ប៉ះពាល់​អ្វីខ្លះ ដែលមាន​វត្តមាន​វីរុស​នេះ ហើយ​បុគ្គលដែល​កើត​ជំងឺ​កូ​វីដ​-១៩ នេះ​ក៏​ប្រហែលជា​មិនដឹង​ខ្លួន​ថា​ឆ្លង​ផង​។ វ៉ាក់សាំង គឺជា​ឧបករណ៍​ដែល​អាចជួយកាត់បន្ថយ​នូវ​ភាព​ឈឺធ្ងន់ធ្ងរ ការ​សម្រាក​នៅ​មន្ទីរពេទ្យ និង​អត្រា​ស្លាប់​។​

លោក​រដ្ឋមន្ត្រីបានបន្ថែមថា ប៉ុន្តែ​អ្វីដែល​អ្នកវិទ្យាសាស្ត្របាន​ស្រាវជ្រាវ​ដឹង​នោះ គឺ​បណ្តាលមកពី​កង្វះខាតក្នុងការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ និង​ដោយ​ម៉ត់ចត់ ជាពិសេសហានិភ័យ​ខ្ពស់​នៅពេលដែល​បុគ្គល​ចល័ត ធ្វើដំណើរ​ចេញពីផ្ទះពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ភ្លេច​អនុវត្តន៍​វិធានការ​ការពារ​ខ្លួនឬ​អនុវត្ត​មិនបាន​ខ្ជាប់​ខ្លួន និង​គត់​មុត នូវ​វិធានការ​ការពារ​ខ្លួន​។​

លោក​រដ្ឋមន្ដ្រី​សូម​អំពាវនាវ​ដោយ​ទទូច​ដល់សាធារណជនបងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នៅ​ទូទាំងប្រទេស​កម្ពុជាឲ្យ​បន្ត​ការពារ​ខ្លួន​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួនឲ្យ​ស្របតាម​ពាក្យស្លោក​ដែលថា (​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វីដ​-១៩ តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩) សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ជាពិ​សេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏​ប្រភេទ​ថ្មី​ផ្សេងទៀត​ដែល អាច​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ ជាយថាហេតុ​ណាមួយ​។​

លោក​រដ្ឋមន្ត្រីបាន​អះអាងថា​«​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់ដើរតួនាទី​សំខាន់​ដើម្បី​ការពារ​បុគ្គល​ខ្លួនឯង ក្រុមគ្រួសារ​ខ្លួន និង​សហគមន៍​របស់ខ្លួននិង​អ្នកដទៃ ឲ្យ​បានរ​ស់ន​ប្រកបដោយ​សុវត្ថិភាព និង​អាច​រក្សា​ជីវ​ភារ​រស់នៅដោយ​អាច​ប្រព្រឹត្ត​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន​»​។​

គួរ​បញ្ជាក់ថា​ គិត​មកដល់ពេលនេះ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​បំប្លែង​ថ្មី​ចំនួន​១៣​នាក់​ ហើយ​ក្នុង​នោះ​នៅ​ក្នុង​ខែមេសា​១​នាក់​បានជា​សះស្បើយ​ និងខែមិថុនា​នេះ​ចំនួន​១២​នាក់ ​រួមមាន​ខេត្តសៀមរាប​ចំនួន​៤​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៣​នាក់ ​ខេត្តបន្ទាយមានជ័យ​១​នាក់ កំពត​១​នាក់ បាត់ដំបង​២​នាក់ ​និង​ខេត្តកំពង់ចាម​ចំនួន​១​នាក់​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម