Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ‑១៩ជិត៥ម៉ឺននាក់និងអ្នកស្លាប់ជាង៥៥០នាក់

បានផុស

នៅ

ភ្នំពេញ៖ រហូតមកដល់ពេលនេះប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណជិត៥ម៉ឺននាក់និងមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណជាង៥៥០នាក់។ ប្រទេសកម្ពុជាបានឆ្លងជំងឺកូវីដ ១៩ជាលើកដំបូងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០ទៅលើបុរសជនជាតិចិន១នាក់នៅខេត្តព្រះសីហនុ។ប៉ុន្តែមិនមានអ្នកស្លាប់ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មកទៀតកម្ពុជាបានឆ្លងក្នុងសហគមន៍ចំនួន៣លើកក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកាឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឆ្នាំ២០២០និងទី៣ ព្រឹត្តិការណ៍សហគមន៍២០កម្ភៈទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថាថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៨៨៣នាក់ទៀតក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៤៨នាក់នាក់និងអ្នកដំណើរមកពីបរទេសចំនួន១៣៥នាក់ ជាសះស្បើយ៦០៧នាក់ និងស្លាប់១៦នាក់។

បើគិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះកម្ពុជាមាន អ្នកឆ្លងសរុបចំនួន៤៨៥៣២នាក់ អ្នកជាសះស្បើយចំនួន៤២៧៦៤ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥៧៦៨នាក់និង អ្នកស្លាប់ចំនួន៥៥៦នាក់។

តាមកាកត់សម្គាល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ភាគច្រើនជាមនុស្សមានវ័យចំណាស់និងអ្នកជំងឺដែលមានជំងឺប្រចាំកាយពិសេ សជំងឺសួត បេះដូង លើសឈាមនិងជំងឺទឹកនោមផ្អែមជាដើម។

ចំណែកអ្នកឆ្លងវិញភាគច្រើនជាកម្មករកម្មការិនីបម្រើការងារនៅតាមរោងចក្រសហគ្រាសនានា អាជីវករលក់ដូរតាមផ្សារ ពលករខ្មែរវិលត្រឡប់មកពីប្រទេសនិងប្រជាពលរដ្ឋទូទៅ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម