ព័ត៌មានជាតិ
លោក កឹម សុខា ជួបជាមួយឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា
នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទក្បត់ជាតិ បានជួបពិភាក្សាការងារជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក កឹម សុខា បានអះអាងថា វាជាកិត្តិយសដែលលោកបានពិភាក្សាគ្នាយ៉ាងរាក់ទាក់ អស់រយៈពេលយ៉ាងយូរ ជាមួយតំណាងប្រទេសមហាអំណាចប្រជាធិបតេយ្យ នៃតំបន់អាស៊ី ដែលជាមិត្តល្អរបស់ប្រជាពលរដ្ឋខ្មែរ។ លោកបន្តថា ប្រទេសជប៉ុន គឺជាប្រទេសដែលជួយដល់កម្ពុជាយ៉ាងច្រើន និងយ៉ាងសកម្មក្នុងដំណើរការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១ ដែលឆ្នាំនេះមានរយៈពេល៣០ឆ្នាំហើយ។
ជាមួយគ្នានោះ លោក កឹម សុខា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុនដែលបានជួយ និងបន្តជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក និងទៅអនាគតទាំងការអភិវឌ្ឍន៍ និងដំណើរការប្រជាធិបតេយ្យជាដើម៕
ដោយ ៖ កោះកែវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់