ព័ត៌មានជាតិ
ខេត្តព្រៃវែងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៤៥នាក់ បន្ថែម
អាជ្ញាធរខេត្តព្រៃវែងនៅថ្ងៃទី២៨ ខែមិថុនា នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤៥នាក់ បន្ថែម ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងស្រុកចំនួន៨ និងមកពីបណ្ដាខេត្តផ្សេងចំនួន២ករណី។
រដ្ឋបាលខេត្តបញ្ជាក់ថា ស្រុកទាំង៨ដែលរកឃើញករណីឆ្លងជំងឺកូវីដទាំងនេះមាន ស្រុកស្វាយអន្ទរ ១៤នាក់ ស្រុកពាមរក៍ ៩នាក់ ស្រុកមេសាង៨នាក់ ស្រុកព្រះស្ដេច៥នាក់ ស្រុកកញ្ចៀច៣នាក់ ស្រុកពារាំង២នាក់ កំពង់ត្របែក១នាក់ ខេត្តស្វាយរៀង១នាក់ មកពីខេត្តកណ្ដាល១នាក់។
អ្នកជំងឺទាំង៤៥នាក់ ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមន្ទីរពេទ្យស្រុករបស់ពួកគេនីមួយៗ។
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានឆ្លងជំងឺកូវីដ-១៩ សរុប១,៤៨៨នាក់ ព្យាបាលជាសះស្បើយចំនួន៩៨១នាក់ កំពុងសម្រាកព្យាបាលចំនួន៤៨៣នាក់ និងស្លាប់២៤នាក់៕
អត្ថបទ ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ