ព័ត៌មានជាតិ
អ្នកទិញដីនៅខេត្តកំពង់ស្ពឺ ប្រយ័ត្នទិញដីប៉ះតំបន់អភិរក្ស ការពារធម្មជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺបានក្រើនរំលឹកដល់ពលរដ្ឋ ដែលទៅទិញដីនៅតំបន់មិនច្បាស់លាស់ ជាតំបន់អភិរក្ស តំបន់ជីវចម្រុះក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប្រយ័ត្នខាតបង់លុយកាក់ បន្ទាប់ពីរដ្ឋបាលខេត្តបានដកហូតដីមួយចំនួនដែលទិញលក់ដោយខុសច្បាប់។
ឯកឧត្តមវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា កន្លងទៅអាជ្ញាធរបានដកហូតដីនៅតំបន់ឱរ៉ាល់ជាង ៣០០០ ហិតា ដែលមានការទិញលក់ដោយខុសច្បាប់ ដោយសារជាដីតំបន់ការពារធម្មជាតិស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ។

លោកបញ្ជាក់យ៉ាងដូច្នេះ៖ “កុំគិតថាដីថោកចេះតែទិញ ព្រោះតំបន់ខ្លះជាដីអភិរក្ស ជាដីឧទ្យានជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ហើយបើបងប្អូនឃើញថោកចេះតែទិញ អាចខាតបង់លុយកាក់”។
លោកបានលើកឡើងថា អាជ្ញាធរភូមិឃុំប៉ុន្មានខែមុននេះ ក៏បានប្រកាសមោឃភាពលើលិខិតទិញលក់ដីនៅតំបន់ដែលមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ជាហូរហែមកដែរ។
“អាជ្ញាធរភូមិឃុំខ្លះដោយសារគាត់មិនដឹងចេះតែស៊ីញេ អីចឹងនៅពេលដឹងថាជាដីទន្ទ្រានលើដីរដ្ឋខុសច្បាប់ ពួកគាត់ចេញលិខិតបដិសេធ មោឃភាពអីចឹងទៅជារឿងត្រឹមត្រូវហើយ”។
យោងតាមចំណាររបស់អភិបាលខេត្តកំពង់ស្ពឺ កាលពីខែឧសភា អាជ្ញាធរខេត្តក៏បានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើនៅតំបន់ស្រុកឱរ៉ាល់ជាច្រើនពាន់ហិតា បន្ទាប់ពីទីតាំងដីនេះត្រូវបានជនខិលខូចចូលទន្ទ្រានកាន់កាប់ និងដាំដំណាំក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

កាលពីថ្ងៃ ២៨ ឧសភា រដ្ឋបាលឃុំត្រែងត្រយឹង ក៏បានចេញលិខិតបដិសេធនិងមោឃភាពទៅលើឯកសារលិខិតស្នើសុំផ្ទេរ សិទ្ធិកាន់កាប់ដីធ្លី លិខិតពាក្យស្នើសុំប្រើប្រាស់ដីធ្លី លិខិតលក់ទិញ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ និង ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។
លោកអភិបាលខេត្តវ៉ី សំណាង បានព្រមានជាមុនថា ប្រសិនបងប្អូនមានលុយគួរទិញដីដែលមានប្លង់រឹង ចៀសវាងបើដឹងថាដីគ្មានប្លង់គ្មានច្បាប់ត្រឹមត្រូវ។ លោកបញ្ជាក់ថា សម័យនេះគ្មានដីថោកទេ ហើយបើដីថោកមានតែដីមានបញ្ហា ទិញហើយនាំរឿងរ៉ាវដាក់ខ្លួន នាំឲ្យឈឺក្បាលដោះស្រាយមិនចេះចប់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា