ព័ត៌មានជាតិ
ពលរដ្ឋក្នុងក្រុងប៉ោយប៉ែត នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំមួយស្តីពីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ក្នុងនោះ មាន៩ទីតាំង ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ក្នុងកិច្ចជុំនោះថា នេះជាដំណឹងល្អណាស់ សម្រាប់បងប្អូនរស់នៅក្រុង ប៉ោយប៉ែតក្រុមគ្រូពេទ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ពេញទីក្រុងប៉ោយប៉ែត តែម្តង ក្នុងនោះមាន៩ទីតាំង ស្មើនឹង១៥ក្រុម ១ទីតាំង ស្ថានីយរថភ្លើង២ក្រុម ២មណ្ឌលសំចត១ ក្រុម ៣វត្តផ្សារកណ្តាល ២ ក្រុម៤វត្តរស្មីទួលពង្រ ២ ក្រុម ៥សាលារៀនបឋមសិក្សាស្រះត្រាច និមិត្ត២ ក្រុម ៦វត្តនិមិត្តសុធីរាម កូនដំរី ១ ក្រុម៧ វត្តត្រាច ២ ក្រុម ៨សាលាបឋមសិក្សាអូរឬស្សី ២ ក្រុម៩ទល់មុខសាលាក្រុង ១ ក្រុម ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងគោលការណ៍ចាក់វ៉ាក់សាំងកូវីដ១៩នេះ ចាក់ឲ្យអ្នកស្ម័គ្រចិត្តតែប៉ុណ្ណោះ ចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរ និងដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះនៅទីកន្លែងដែលបានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ១៩រួចហើយ ត្រូវចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេកនោះឡើយ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?