Connect with us

ព័ត៌មានជាតិ

កុមារី​ពីរ​នាក់​បងប្អូន ត្រូវ​ឪពុកចុងរំលោភ

បានផុស

នៅ

ឪពុក​ចុង​តិរច្ឆាន ចាប់​រំលោភ​ក្មេង​ស្រី​ពីរ​នាក់​បង​ប្អូន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ ផ្តន្ទា​ទោស​តាម​ផ្លូវច្បាប់ កាល​ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង១១ ថ្ងៃត្រង់ នៅ​រលំឡែង ឃុំរណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះ​វិហារ។

ជន​សង្ស័យ ដែល​ត្រូវ​ជា​ឪពុកចុង កុមារី​ទាំងពីរ មាន​ឈ្មោះ ក្អើយ ប៊ឿ ភេទ​ប្រុស អាយុ​៥៤ឆ្នាំ មានទី​លំនៅ​រលំឡែង ឃុំរណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះ​វិហារ។ ក្មេង​ស្រី​រង​គ្រោះ​ទី​១ឈ្មោះ ម.ស.ស (ត្រូវ​ជា​បង) និងទី២ ឈ្មោះ ម.ហ.ណា (ត្រូវ​ជា​ប្អូន) ។ បើ​តាម​សម្ដី​របស់​ក្មេង​ស្រី​រង​គ្រោះជា​បង​បាន​ឲ្យ​ដឹង​ថា ឪពុកចុង​បាន​ចាប់រំលោភនាងតាំង​ពី​អាយុ៩​ឆ្នាំ ហើយជនសង្ស័យ​បានគំរាម​សម្លាប់​ពួក​នាង​ចោល ប្រសិន​បើ​រឿង​នេះ​បែកការទៅ​ដល់​អ្នក​ដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្មេង​ស្រី​រង​គ្រោះ​បាន​បន្ត​ថា ឪពុកចុង ឈ្មោះ ក្អើ យ ប៊ឿ បាន​ចាប់​រំលោភ​នាង​តាំង​ពី​អាយុ​៩ ឥឡូវ​នាង​មាន​អាយុ​១៣​ឆ្នាំ។ ដោយ​សារ​តែ ទ្រាំ​នឹង​ការ​ធ្វើ​បាប​ពី​ឪពុកចុងមិនបាន និងភ័យ​ខ្លាច​ជនសង្ស័យ​សម្លាប់ នាង​ក៏​បាន​យក​រឿង​នេះ​ទៅ​ប្រាប់​សមត្ថកិច្ច។ ទាក់ទង​បទល្មើស​នេះ​ជនសង្ស័យ​បាន​ប្រាប់ឲ្យ​សមត្ថកិច្ច​ដឹង​ថា ខ្លួន​ចាប់​កូនស្រី​ចុង​រំលោភ​បាន​តែ​ម្តង​ទេ ​គឺ​យប់​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ​នៅលើផ្ទះ ​ចំណែក​កូនចុង​ប្អូន​វិញ​ គឺ​គាត់​មិនបាន​រំលោភ​ទេ​។ ​ទោះ​យ៉ាង​ណា ក្មេង​ស្រី​បង​បាន​និយាយ​ថា ឪពុក​បាន​ចាប់​នាង​រំលោភ​ច្រើនដង​មក​ហើយ រីឯ​ក្មេង​ស្រី​ប្អូន​វិញ​និយាយ​ថា​ ឪពុក​បាន​ចាប់​នាង​រំលោភ​ដែរ​ តែ​គ្រាន់តែ​ប៉ះ​ប្រដាប់​ភេទ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ឪពុក​ចុង​តិរច្ឆាន​រូប​នេះ​ ទៅ​កាត់ទោស​តាម​ផ្លូវ​ច្បាប់៕

​អត្ថបទ៖ ជលសាល

សូមចុចអាន៖ សន្តិសុខម្នាក់ស្លាប់ ឯម្នាក់ទៀតរបួសធ្ងន់ ដោយសារជនមិនស្គាល់​មុខលួចបាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម