ព័ត៌មានជាតិ
១ឆ្នាំនៃការបង្កើតសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះបែបឯកជន VAAC
អស់រយៈពេល១ឆ្នាំហើយ ដែលសហស្ថាបនិកស្រី្តវ័យក្មេងចំនួន៣រូប បានចាប់ដៃគ្នាបើកដំណើរការ សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះបែបឯកជនហៅកាត់ថា VAAC(VIP Air Ambulance &Charter flight)។
ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ VAAC បាននូវការគាំទ្រយ៉ាងច្រើន និងមានទំនុកចិត្តខ្ពស់ពីអតិថិជន ។ វេជ្ជ.ឥន្ទដ្រា វីណា ជាស្ថាបនិកមួយរូបរបស់ VAAC បានឱ្យដឹងថា បេសកកម្មរបស់ VAAC ១ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលផ្លែផ្កាលើសពីការរំពឹងទុក ដោយបានជួយប្រតិបត្តិការហោះហើរបញ្ជូនអ្នកជំងឺធ្ងន់ជាច្រើននាក់ទៅសង្គ្រោះបន្ទាន់។ ស្ថាបនិករូបនេះបានបញ្ជាក់បន្ថែមទៀតថា VAAC មិនត្រឹមតែជួយសង្គ្រោះអ្នកជំងឺប៉ុណ្ណោះទេ សេវានេះ បានជួយឱ្យគុណភាពជីវិតរបស់អ្នកជំងឺមានភាពប្រសើរឡើង ហើយពេលខ្លះក្រុមការងារបាន បញ្ជូន អ្នកជំងឺត្រលប់មកជួបក្រុមគ្រួសារវិញដោយស្នាមញញឹម ហើយពេលខ្លះទៀត ក្រុមការងារបានបញ្ជូន សមាជិកក្រុមគ្រួសារមកជួបគ្នាក្នុងគ្រាដ៏លំបាកបំផុត ពោលគឺក្នុងពេលនៃការរីករាលដាល នៃជំងឺកូវីដ- ១៩ឱ្យស្របតាមគោលការណ៍ប្រទេសនិមួយៗទាំងស្រុង។
ការទទួលបាននូវការទទួលបាននូវទំនុកខ្ពស់ពីអតិថិជនបែបនេះ ដោយសារតែ VAAC មានការសហការ ល្អជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុង និងក្រៅប្រទេសក្នុងការរៀបចំឯកសារបញ្ជូនអ្នកជំងឺបានលឿន រហ័សទាន់ចិត្ត ប្រកបដោយវិជ្ជាជីវៈ រក្សាបាននូវក្រមសីលធម៌ ផ្តល់នូវទំនុកចិត្តជូនអ្នកជំងឺ ព្រមទាំងតម្លៃសមរម្យជូនអតិថិជន។
VAAC មានសេវាកម្មបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅក្រៅប្រទេស តាមយន្តហោះ និងរថយន្ត ទៅកាន់មន្ទីរពេទ្យល្បីៗនៅបណ្តាប្រទេសជុំវិញពិភពលោកមានដូចជា ឥណ្ឌា សិង្ហបុរី ហុងកុង តៃវ៉ាន់ និងទៅកាន់ប្រទេសជាច្រើនទៀត ប្រកបដោយសុវត្ថិភាព។ VAAC មានវេជ្ជបណ្ឌិតជំនាញផ្តល់ប្រឹក្សាផ្នែកសុខភាព តែងតែលើកទឹកចិត្តដល់អ្នកជំងឺឱ្យស្វែងរក ការព្យាបាលនៅក្នុងស្រុកឱ្យអស់លទ្ធភាពផងដែរ ក្នុងករណីដែលអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ចាំបាច់ត្រូវសង្គ្រោះបន្ទាន់ ហើយដែលសេវានោះមិនទាន់មានក្នុងស្រុកទើបបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្រៅប្រទេស។
ក្រៅពីសេវាកម្មសង្គ្រោះបន្ទាន់តាមយន្តហោះ និងរថយន្ត VAACក៏មានបម្រើនូវសេវាយន្តហោះឯកជន លំដាប់វីអាយភី ក្នុងការផ្ដល់ជូនអតិថិជនដែលចង់ធ្វើដំណើរទៅក្រៅប្រទេសមិនថាជាលក្ខណៈក្រុម គ្រួសារ ឬសម្រាប់មុខជំនួញនោះឡើយ VAACនឹងរៀបចំការហោះហើរជូនអតិថិជនទៅបណ្តាប្រទេស នៅជុំវិញពិភពលោកដែលអតិថិជនចង់ទៅផងដែរ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?