ព័ត៌មានជាតិ
ផ្សារក្នុងក្រុងភ្នំពេញ បង្កើនការប្រុងប្រយ័ត្នមួយទ្វេជាពីរ ក្រោយផ្ទុះកូវីដនៅផ្សារបឹងកេងកង ឆ្លងរាប់រយនាក់
ភ្នំពេញ៖ ក្រោយផ្ទុះកូវីដនៅផ្សារបឹងកេងកងឆ្លងដល់អាជីវករ២៤៦នាក់ នៅព្រឹកថ្ងៃទី២៩ មិថុនានោះ គណៈកម្មការផ្សាររដ្ឋទាំងអស់ បានដាក់ចេញជាវិធានការម៉ឺងម៉ាត់ទ្វេដង ដើម្បីទប់ស្កាត់កុំឲ្យកើតមានការរីករាលដាលជំងឺកូវីដ-១៩នេះ ដូចករណីនៅផ្សារបឹងកេងកង ។
ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី២៩មិថុនានេះថា ក្រោយពីមានការផ្ទុះឡើងនៅផ្សារបឹងកេងកង សម្រាប់ផ្សារទួលទំពូងបានពង្រឹងការប្រុងប្រយ័ត្នទ្វេដង។

គណៈកម្មការផ្សារទាំងអស់យកចិត្តទុកដាក់បំផុត នៅពេលបើកផ្សាររដ្ឋឡើងវិញនេះគឺការអនុវត្តកាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» យ៉ាងខ្ជាប់ខ្ជួន។
លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សី ក៏អោយដឹងនៅព្រឹកថ្ងៃ២៩មិថុនានេះដែរថា សម្រាប់ផ្សារអូរឬស្សី ក៏កំពុងអនុវត្តនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ លើពលរដ្ឋចេញ ចូលផ្សារ ត្រូវការពាក់ម៉ាស, រក្សាគម្លាតសុវត្ថិភាព, ធ្វើអនាម័យសម្លាប់មេរោគ, វាស់កម្ដៅ,ស្កេន QR Code។

លោកថា ទោះប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ បើបងប្អូនប្រជាពលរដ្ឋមិនចូលរួមទេ គឺមិនបានជោគជ័យទេ។ ចំណែកផ្សារផ្សេងៗទៀត បើតាមការពិនិត្យមើលស្ថានភាពជាក់ស្តែង គឺគ្រប់ផ្សារបានយកចិត្តទុកដាក់ណាស់ចំពោះវិធានការពារ «៣ការពារ និង៣កុំ» នេះ។
គួរបញ្ជាក់ថា ផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ផ្តើមអនុញ្ញាតិអាជីវករបើកលក់ដូរជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងចំនួនផ្សាររដ្ឋទាំង២៥ មានផ្សារបឹងកេងកងមួយហើយ ដែលផ្ទុះនៅជម្ងឺកូវីដ-១៩ ដោយគិតមកត្រឹមព្រឹកថ្ងៃទី២៩មិថុនានេះ មានអ្នកវិជ្ជមាននៅក្នុងផ្សារនេះចំនួន២៤៦នាក់ ក្នុងចំណោមមនុស្សយកសំណាក១១០០នាក់៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត