ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសន្យាថានឹងលែងឱ្យមានសំរាមកកស្ទះក្នុងមូលដ្ឋាន ចាប់ពីខែក្រោយទៅ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនៅក្នុងកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន មីហ៊្សុដា ( MIZUDA) ដែលជាក្រុមហ៊ុន ប្រមូលសំរាមថ្មី បន្តវេនពីក្រុមហ៊ុន ស៊ិន ទ្រី អះអាងថា ចាប់ពីខែក្រោយតទៅនឹងពង្រឹងបញ្ហាសំអាត។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ លើកឡើងថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការណែនាំពីលោក ហែម ដារិទ្ធ អភិបាល នៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តែងតែគិតគូរ គ្រប់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ ជាពិសេស បញ្ហាសំរាមនេះផ្ទាល់តែម្តង ពីព្រោះថា បើទីណាមានសំរាម ទីនោះប្រាកដជាមិនមានបរិស្ថានល្អនោះឡើយ ពលរដ្ឋរស់នៅក៏មិនបានស្រួលនោះដែរ ។ ដូច្នេះចំពោះបញ្ហាសំរាមនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងគិតគូរខ្លាំងណាស់ ដោយចង់ធ្វើយ៉ាងណាអោយតែប្រជាពលរដ្ឋមានបរិស្ថានស្អាត។

នៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជាមួយតំណាងក្រុមហ៊ុន មីហ៊្សុដា ( MIZUDA) ដែលជាក្រុមហ៊ុនប្រមូលសំរាមថ្មី បន្តវេនពីក្រុមហ៊ុន ស៊ិន ទ្រី លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានធានាអះអាង ថា ចាប់ពីចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តទៅនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងមូល ប្រហែលនឹងលែងមានបញ្ហារឿងសំរាមកកស្ទះទៀតហើយ។

ឆ្លៀតនាឪកាសនេះលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្រោមការណែនាំពីលោក ហែម ដារិទ្ធ អភិបាល នៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏ បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តរៀបចំទុកដាក់សំរាមអោយមានរបៀបរាបរយ ត្រឹមត្រូវល្អ ទៅតាមទីតាំងកំណត់ ជៀសវាងបោះចោលពាសវាលពាសកាល ជាពិសេស កុំចោះសំរាមនៅលើគំរបលូ ឬ ក្នុងលូ ដែលអាចនាំអោយស្ទះប្រព័ន្ធលូបង្ហូរទឹក៕
រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?