ព័ត៌មានជាតិ
កម្ពុជាអាចទទួលវ៉ាក់សាំងកូវីដ-១៩ តាមផែនការសម្រាប់ប្រជាពលរដ្ឋ១០លាននាក់នៅខែសីហា
រដ្ឋលេខាធិការសុខាភិបាល មានប្រសាសន៍ថា កម្ពុជាអាចនឹងទទួលវ៉ាក់សាំងគ្រប់តាមផែនការនៅខែសីហា និងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅខែតុលា ឆ្នាំ២០២១នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/fn-2021-06-29-11-57-26-14.jpg)
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងបែបនេះ ខណៈលោកស្រីអញ្ជើញនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកស្រី មានប្រសាសន៍ថា តាមផែនការលទ្ធកម្មវ៉ាក់សាំងដែលលោកស្រីទទួលបាន ប្រសិនជាមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់តាមផែនការគ្រោងទុកនៅត្រឹមខែសីហា ខាងមុខនេះ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ “អ៊ីចឹង អ្វីដែល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កំពុងគិតគូរ និងបន្តរៀបចំសេចក្ដីព្រាង ផែនការសម្រាប់ចាក់ដែលនឹងទទួលបានក្នុងខែសីហានេះ គឺយើងរំពឹងទុកថា ការងារចាក់វ៉ាក់សាំងសម្រាប់ក្រុមគោលដៅ១០លាននាក់នេះ នឹងអាចបញ្ចប់ នៅល្បាក់ចុងខែតុលាខាងមុខ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/photo_2021-06-28_14-31-20-1024x682.jpg)
អ្នកនាំពាក្យក្រសួងសុខាភិបាល ខាងលើនេះ បានលើកឡើងបន្ថែមថា បើមើលទៅលើផែនការរបស់កម្ពុជា គឺកិច្ចការចាក់វ៉ាក់សាំងសម្រាប់ក្រុមគោលដៅនេះបានអនុវត្តបានលឿនជាងការគ្រោងទុក ដែលការគ្រោងទុកគឺអាចបញ្ចប់នៅចុងពាក់កណ្ដាលឆ្នាំ២០២២ ឬអាចយូរជាងហ្នឹងទៀត។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ប៉ុន្តែឥឡូវអត់អ៊ីចឹងទេ! ដំបូងយើងគិតថា អាចលឿនជាងប្រហែលក្នុងចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២។ ប៉ុន្តែឥឡូវ តាមលទ្ធភាពវ៉ាក់សាំងដែលនឹងមកដល់នេះ អ៊ីចឹងយើងអាចបញ្ចប់នៅចុងខែតុលា ឬយ៉ាងយូរបំផុតត្រឹមខែវិច្ឆិកា”។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រូបនេះ បង្ហាញថា លទ្ធផលល្អនេះ បានដោយសារសម្ដេចតេជោ ហ៊ុន សែន មានបេះដូងមនុស្សធម៌ បានធ្វើសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង និងដោយសារចំណងមិត្តភាពដែកថែបកម្ពុជាចិន តាមរយៈការខិតខំរបស់សម្ដេចតេជោ ធ្វើឱ្យកម្ពុជាមានលទ្ធភាពទទួលបានវ៉ាក់សាំងនេះពីសាធារណរដ្ឋប្រជាមានិតចិន ជាអំណោផង និងការបញ្ជាទិញផ្ទាល់ផង។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/photo_2021-06-10_15-38-19-1-1024x682.jpg)
គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ ទាំងជាអំណោយ និងការបញ្ជាទិញបានសរុបជាង១១លានដូស ដែលបាន និងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ ពិសេសប្រជាពលរដ្ឋនៅតំបន់ហានិភ័យ បានចំនួន ៤,០១៩,៧៥១នាក់ ឬ ៤០,២០ភាគរយ ធៀបទៅនឹងចំនួនគោលដៅ១០លាននាក់ គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://www.kampucheathmey.com/wp-content/uploads/2021/06/fn-2021-06-29-11-57-26-10.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/06/fn-2021-06-29-11-57-25-1-1.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?