ព័ត៌មានជាតិ
កាត់ទោសនាយកក្រុមហ៊ុនស៊ីដាច់ប្រាក់ ៧៦ ម៉ឺនដុល្លាររឿងរត់ការឱ្យចិនចូលសញ្ជាតិខ្មែរ
សំណុំរឿងសុីដាច់ប្រាក់៧៦មុឺនដុល្លារក្នុងការរត់ការឱ្យជនជាតិចិន៣នាក់ចូលសញ្ជាតិខ្មែរ ត្រូវបានចៅក្រមតុលាការលើកយកមកបើកសវនាការនាថ្ងៃទី ២៩មិថុនា ឆ្នាំ២០២១នេះ នៅចំពោះមុខជនត្រូវចោទ។
បុរសជនជាប់ចោទឈ្មោះ សុិន ដាវុធ អាយុ ៤៦ ឆ្នាំ រស់នៅភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល។
នៅក្នុងអង្គសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានទទួលប្រាក់ពីដើមបណ្ដឹងចំនួនតែ ៦០ ម៉ឺនដុល្លារប៉ុណ្ណោះ មិនមែន ៧៦ ម៉ឺនដូចការចោទប្រកាន់ទេ ដើម្បីរត់ការចូលសញ្ជាតិអោយចិន៣នាក់ ហើយលុយនោះខ្លួនយកទៅពឹងគេបន្តឱ្យធ្វើកិច្ចការនេះ តែមិនទាន់សម្រេច ក៏ត្រូវគេប្ដឹងតែម្តង.
ដើមបណ្ដឹងរដ្ឋប្បវេណី បានទាមទារប្រាក់ដើមចំនួន៧៦មុឺនដុល្លារ និងជំងឺចិត្តសរុប១លានដុល្លារ។
លោក លិ សុខា ចៅក្រមជំនុំជំរះ បានសម្រេចលើកយករឿងក្ដីនេះទៅប្រកាសសាលក្រមនៅថ្ងៃទី ១៦កក្ដដា ឆ្នាំ២០២១ខាងមុខ។
ដំណើររឿងនៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ សុិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ឱ្យជនជាតិចិន៣ នាក់ ក្នុងមានប្រុស២ នាក់នឹងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ។
បន្ទាប់មកឈ្មោះ សុិន ដាវុធ បានតម្រូវឲ្យថៅកែចិន ប្រគល់ប្រាក់ចំនួន៧៦មុឺនដុល្លារអាមេរិក មកឱ្យគេ (ស៊ិន ដាវុធ)ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល។
ពេលនិយាយត្រូវរ៉ូវគ្នាហើយថៅកែចិនជា (នាយកក្រុមហ៊ុន) បានប្រគល់សែក១០ សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន៧៦ មុឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សុិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ។
លុះដល់ថ្ងៃកំណត់ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ពន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាលដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុផលយ៉ាងដូច្នេះហើយ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ សុិន ដាវុធ តែជននេះបានគេចវេស នឹងមិនបានជួយចចារគ្នាដូចពេលទទួលយកប្រាក់នោះទេ ថែមទាំងព្យាមគេខ្លួនទៀតផង។
លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នាយកក្រុមហ៊ុនបានតាមរកឃើញឈ្មោះ សុិន ដាវុធ ហើយពេលនោះឈ្មោះ សុិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារភ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថានឹងសងប្រាក់នោះទាំងអស់វិញ ប៉ុន្តែរហូតមកដ ល់ថ្ងៃចាប់ខ្លួននេះគេមិនសងប្រាក់សោះ ហើយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួន សុិន ដាវុធ យកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹង ទើបសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕ អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា