ព័ត៌មានជាតិ
ភ្លៀង១មេលាយខ្យល់កន្ត្រាក់ បានសម្លាប់មនុស្សម្នាក់ និងរបួស២នាក់ និងខូចខាតផ្ទះជិត២០០ខ្នង
គ្រោះធម្មជាតិមួយបានកើតឡើង ខណៈមានភ្លៀងធ្លាក់១មេ លាយឡំខ្យល់កន្ត្រាក់ ដែលមានឥទ្ធិពលខ្លាំង ត្រឹមរយៈពេលជាងមួយម៉ោង កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា បានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ម្នាក់ និងរបួសចំនួន៣នាក់ ថែមទាំងបានបំផ្លាញលំនៅឋានផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាច្រើនរយខ្នងផងដែរ។
បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា គ្រោះថ្នាក់ធម្មជាតិខាងលើនេះ បង្កឡើងដោយភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់រាយប៉ាយដើមរដូវ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ បានធ្វើឲ្យមូលដ្ឋានស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង រងផលប៉ះពាល់ធ្ងន់និងស្រាលរាប់រយខ្នងរួមមាន ស្រុកសង្កែ, ស្រុករុក្ខគីរី, ស្រុកឯកភ្នំ និងស្រុកមោងឬស្សី ដែលបានបង្កឲ្យមនុស្សស្លាប់ម្នាក់របួស២នាក់ និងខូចខាតផ្ទះសរុបចំនួន១៩៨ខ្នង។



ប្រភពដដែលបានបញ្ជាក់បន្តថា ផ្ទះពលរដ្ឋដែលបង្ហាញចំនួនខាងលើដែលរងការប៉ះពាល់មានដូចជា ក្នុងស្រុកសង្កែ ចំនួន១៦ខ្នង, ស្រុករុក្ខគីរីរងការខូចខាតអស់ ចំនួន១២ខ្នងរលំស្លាកសញ្ញាគណបក្សប្រជាជនចំនួន០១, ស្រុកឯកភ្នំរងការខូចខាតផ្ទះ ចំនួន៣២ខ្នងផ្ទះ រលំសង្កត់បណ្តាលឱ្យស្ត្រីឈ្មោះ ពិន ឈួក អាយុ៦៧ឆ្នាំ ស្លាប់ ចំណែកប្តីឈ្មោះ ញឹម រតនា អាយុ៦៨ឆ្នាំ រងរបួស និងមូលដ្ឋានស្រុកមោងប្ញស្សី បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន១៣៨ខ្នង ក្នុងនោះដើមឈើរលំសង្កត់១ខ្នងផង៕





អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ