ព័ត៌មានជាតិ
ដំណឹងល្អ ! ក្រោយពីអឺរ៉ុបផ្តាច់ EBA ២០ភាគរយ កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះទូទៅ GSP ពីអង់គ្លេស
ភ្នំពេញ ៖ ក្រោយពីសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនោះ ប្រទេសកម្ពុជាអាចនឹងទទួលបានប្រព័ន្ធអនុគ្រោះទូទៅ សម្រាប់ទំនិញទាំងអស់លើកលែងតែអាវុធ និងគ្រឿងផ្ទុះ (GSP) ពីចក្រភពអង់គ្លេសវិញ បន្ទាប់ពីប្រទេសនេះ ចាកចេញពីសហភាពអឺរ៉ុប នេះបើយោងតាមយោងតាមសេចក្តីណែនាំរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បើតាមសមាគម GMAC ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិ ជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេស នឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្ម ទៅប្រទេសក្នុងក្របខណ្ឌចំនួន៣ គឺក្របខណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត, ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង ហើយប្រទេសកម្ពុជាដែលត្រូវបានចាត់ថ្នាក់ថា ជាប្រទេសអភិវឌ្ឍ តិចតួចបំផុត គឺស្ថិតក្នុងក្របខណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ដូច្នេះកម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតាទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។
សេចក្តីណែនាំរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលទើបទទួលបាននៅរសៀលនេះបានលើកឡើងយ៉ាងដូច្នេះថា “យោងទៅលើផ្នែក នៃអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស (Brexit) វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបហើយ រយៈពេលអន្តរកាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេសនេះ ដំបូងនឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចជា GSP របស់សហភាពអឺរ៉ុបដែរ។ ប្រពន្ធ GSP របស់អង់គ្លេស នឹងមានក្របខ័ណ្ឌចំនួន៣ គឺក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត, ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង”។
MAC បញ្ជាក់ថា កម្ពុជាដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតនៅក្នុងក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ដូច្នេះហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញ ដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតាទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។ នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុបដែរ។
មកដល់ពេលនេះ សមាគមកំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេស ដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្ដូរមួយចំនួននៅក្នុងនីតិវិធីរដ្ឋបាល ដូចជាការបញ្ជាក់ប្រភពដើមកំណើតទំនិញ កាលបរិច្ឆេទចូលជាធរមានជាដដើម ហើយនឹងផ្ដល់ព័ត៌មានបន្ថែមដល់សមាជិកនៅពេលទទួលបានការបំភ្លឺ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ