Connect with us

ព័ត៌មានជាតិ

ទំនាស់​ដី​ផ្លូវ​លើ​ខ្នង​ប្រឡាយ​រវាង​ពលរដ្ឋ​ជាង​៥០​គ្រួសារ ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ អាជ្ញាធរ​ហាក់​ដោះស្រាយ​មិន​ចេញ

បានផុស

នៅ

កំពត ៖ ទំនាស់​ដី​លើ​ខ្នង​ប្រឡាយ​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ ដែល​ស្ថិតនៅ​ក្នុងភូមិ​ឈើទាល​ជ្រំ ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត រហូតដល់​ពេលនេះ​អាជ្ញាធរ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ បើ​ទោះជា​ភាគី​មួយ​គ្រួសារ​រំលោភបំពាន និង​បិទផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​រាប់​រយ​នាក់​ធ្វើដំណើរ​ឆ្លងកាត់​បែបនេះ​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​អះអាង​ពី​តំណាង​ពលរដ្ឋ​ជាង​៥០​គ្រួសារ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា រឿងរ៉ាវ​វិវាទ​នេះ​ដើមចម​ដំបូង​គឺ​ពួកគាត់​បាន​រៃអង្គាស​គ្នា​ទិញ​ដី​ចាក់​ធ្វើ​ផ្លូវ​លើ​ដី​ចំណី​ប្រឡាយ​ទឹក​(​លើ​ខ្នង​ប្រឡាយ​)​ដោយបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

លុះ​ពេល​ពួកគាត់​ធ្វើ​ផ្លូវ​ជិត​ដល់​ចំណុច​ច្រកចេញ​ទៅ​ហើយ ស្រាប់តែ​ពលរដ្ឋ​មួយ​គ្រួសារ​មករា​រាំង​ថែមទាំង​យក​បង្គោល​បោះ​របង​បំបិទ​ដី​ខ្នង​ប្រឡាយ មិន​ឲ្យ​ពួកគាត់​ធ្វើ​ផ្លូ​វចេញ​ចូល​ឡើយ​។ បន្ទាប់ពី​មាន​បញ្ហា​បែបនេះ​ពួកគាត់​បាន​ទៅប្តឹង​អាជ្ញាធរ​ឃុំ និង​ស្រុក​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ដែល​អាជ្ញា​ថ្នាក់ឃុំ ថ្នាក់ស្រុក​មិនទាន់មាន​ដំណោះស្រាយ​។

តំណាង​ពលរដ្ឋ​ខាងលើ​បាន​បន្ថែម​ថា បើ​អាជ្ញាធរ​នៅតែ​ពន្យារ​ពេល​មិន​ព្រម​រក​វិធី​ដោះស្រាយ​ទេ ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​ខាងលើ ពិតជា​ពិបាក​រក​ផ្លូវចេញចូល ព្រោះ​អ្នករស់នៅ​តំបន់​នោះ​បើ​ចង់​ធ្វើដំណើរ​ទៅណា​មក​ណា​ត្រូវ​ចុះ​ទឹក​ឆ្លង​ប្រឡាយ ពិសេស​ក្មេងៗ​សិស្សសាលា និង​លោកតា​លោកយាយ​មិនបាន​ទៅ​ធ្វើ​បុណ្យទាន​នៅ​ទី​វត្ត​អារាម ហើយ​អ្នក​ដែលមាន​ម៉ូតូ​រថយន្ត​ត្រូវដាក់​ផ្ញើ​ផ្ទះ​គេ​ទាំងយប់​ទាំង​ថ្ងៃ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ប្រឡាយទឹក​។

ចំពោះ​បញ្ហា​ដូច​ខាង​លើ ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត សូមជួយ​ជំរុញ​ដល់​មន្ត្រីក្រោម​ឱវាទ ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​ពួកគាត់​មាន​ផ្លូវ​ចេញ​ចូល​បាន​ស្រួល​ផង​។

ទាក់ទង​នឹង​រឿងរ៉ាវ​ទំនាស់​នេះ លោក អ៊ួ​ន ត្រេ​ន មេឃុំ​ត្រមែង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា តាមពិត​រឿង​នេះ​គាត់​ដឹង​ថា​ ភាគី​មួយ​គ្រួសារ​ពិតជា​រំលោភបំពាន​យក​ដី​ចំណី​ប្រឡាយ​ថែមទាំង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ជាង​៥០​គ្រួសារ ធ្វើដំណើរ​ឆ្លងកាត់​ប្រាកដ​មែន​។​ ដូច្នេះ​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក​នឹង​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។​

ដោយឡែក លោក ឡុង ទូច អភិបាលរង​ស្រុក​ឈូក ទទួលបន្ទុក​ដោះស្រាយ​ដី​ទំនាស់​ថ្នាក់ស្រុក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា ករណីនេះ​វា​កើតឡើង​ជាង​២​ឆ្នាំ​មក​ហើយៗ​កន្លងមក​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ជំនាញ​មក​ដោះស្រាយ​ដែរ ប៉ុន្តែ​ភាគី​មួយ​គ្រួសារ​នោះ​ហាក់​មានការ​រឹងរូស​មិន​ព្រម​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ចេញចូល ដោយ​ភាគី​បំពាន​សំអាង​ហេតុផល​ថា គាត់​រស់នៅ​ចំណុច​ខ្នង​ប្រឡាយ​នេះ​យូរណាស់​មក​ហើយ ថែមទាំង​បាន​តតាំង​ជាមួយ​កម្លាំង​អាជ្ញាធរ ទើប​កម្លាំង​ដកថយ​វិញ​។ ​ប៉ុន្តែ​ទោះជា​បែប​ណា​លោក​នឹង​រក​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ចប់ទំនាស់​នៅពេល​ខាងមុខនេះ​៕
ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

សំណាក​ចំណីអាហារ​១២​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​រក​សារធាតុ​ហាមឃាត់

កីឡា១៥ នាទី មុន

អបអរសាទរ! U20 កម្ពុជា បាន​ឈ្នះ បារ៉ែន បង្កើត​ក្តី​សង្ឃឹម​​ឡើង​វគ្គ​បន្ត​

ចរាចរណ៍១ ម៉ោង មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

Sokha Hotels

ព័ត៌មានពេញនិយម