ព័ត៌មានជាតិ
កុមារជាង២៥,០០០នាក់ និងស្រ្តីជាង៥,០០០នាក់ បានព្យាបាលនៅ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមិថុនា នេះ
នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ មានកុមារដែលមានស្ថានភាពជំងឺផ្សេងៗគ្នាសរុបជាង ២៥,០០០នាក់ និងស្រ្តីមានផ្ទៃពោះ ព្រមទាំងស្រីសម្រាលកូន សរុបជាង ៥,០០០នាក់ បានទទួលព្យាបាលនៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប។

យោងតាមព័ត៌មានតួលេខ ក្នុងខែមិថុនា ឆ្នាំ២០២១ របស់ មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញពីចំនួន និងស្ថានភាពជំងឺរបស់កុមារ និងស្ត្រី ដោយលម្អិតថា៖
កុមារឈឺចំនួន ២០,៣០៨នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។
កុមារមានជំងឺធ្ងន់ៗ ៣,៨២៤នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
កុមារចំនួន ១,១៨១នាក់ ត្រូវបានទទួលការវះកាត់។
កុមារចំនួន ៣១នាក់ ត្រូវបានវះកាត់ និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។

ជាមួយគ្នានេះ ស្ត្រីមានផ្ទៃពោះចំនួន ៣,៨៩៥នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងស្ត្រីចំនួន ១,៣៩២នាក់ បានមកសម្រាលកូន។
គួរបញ្ជាក់ថា ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយពុំមានការរើសអើង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ