ព័ត៌មានជាតិ
ឃើញម៉ូតូទុកមុខផ្ទះទំនងចូលលួចសែងចេញ តែត្រូវម្ចាស់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច តែត្រូវម្ចាស់ឃេីញទាន់សហការជាមួយប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រោមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារិទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ 2013 ពាក់ស្លាកលេខ ភ្នំពេញ 1BP-7456 ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះរបស់គាត់ពេលនោះក៏ដើរចូលទៅក្នុងផ្ទះបាត់ បន្ទាប់មកស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូនិចមួយគ្រឿងឌុបគ្នា មកបានមកធ្វើសកម្មភាពលួចយកម៉ូតូនិងសែងចេញពីរបងផ្ទះ ភ្លាមនោះជនរងគ្រោះបានឃើញទាន់ដេញចាប់និងស្រែកថាចោរៗធ្វេីឲ្យភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាដេញចាប់បានម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់។

ក្រោយកេីតហេតុទើបរាយការណ៍ទៅសមត្ថកិច្ចចុះចុះមកដល់ចំណុចកេីតហេតុនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទីទី២ ដើម្បីកសាងសំណុំរឿងយកទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាតការបន្តតាមនិតិវិធី៕

ដោយ៖សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី