ព័ត៌មានជាតិ
អភិបាលរាជធានី ៖ អាជីវករផ្សារបឹងកេងកងចំនួនជិត២៧០នាក់ហើយ មានវិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី២៩ មិថុនានេះ
ភ្នំពេញ ៖ មកដល់រសៀលថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះអាជ្ញាធររាជធានីបាននឹងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។

នេះបើតាមការបញ្ជាក់របស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩មិថុនានេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា គិតមកដល់រសៀលថ្ងៃទី២៩មិថុនានេះ បងប្អូនអាជីវករនៅផ្សារបឹងកេងកងចំនួន២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩ ។ វាពិតជាឆ្លងរាលដាលលឿនពេកហើយ លោកបានអោយវិទ្យាស្ថានសុខភាពសាធារណៈNIPH យកទៅពិនិត្យមើល ព្រោះវាលឿនពេក។ ចាប់ពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជំងឺកូវីដ-១៩នេះដែរ ចាក់វ៉ាក់សាំង២ដងហើយ រត់ចុះ រត់ឡើង ហត់ខុសធម្មតា ទៅពិនិត្យយកសំណាក មានវិជ្ជមានកូវីដ-១៩បាត់។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខណ្ឌយើង ប្រៀបធៀបដូចជាមេមាន់ដែលត្រូវ ក្រុង មើលខុសត្រូវកូនចៅ យើងប្រើ ប្រើហើយ តែត្រូវចេះការពារពួកគាត់កុំឲ្យឆ្លងកូវីដ-១៩នេះ។ បើយើងឆ្លងបានអីទៅបំរើប្រជាពលរដ្ឋទៀតនោះ ដូច្នេះ មន្ត្រីរបស់យើងត្រូវតែប្រុងប្រយ័ត្នអោយបានគ្រប់គ្នា។

លោកបន្តទៀតថា ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩នៅតាមទីផ្សារនេះ ឲ្យបានខ្លាំងជាមុនទ្វេដង សំដៅធ្វើយ៉ាងណាកុំឲ្យផ្សាររបស់យើងវិលទៅរកការបិទដូចមុនម្តងទៀត៕
ដោយ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក