ព័ត៌មានជាតិ
ប្រើដុំឥដ្ឋគប់គូរបដិបក្ខដើម្បីសងសឹកជួសមិត្ត ត្រូវប៉ូលិសចាប់ខ្លួន
បាត់ដំបង ៖ ក្មេងទំនើងចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេបានប្រើដុំឥដ្ឋគប់ទៅលើជនរងគ្រោះដើម្បីសងសឹកជួសមិត្ត។
លោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា កាលពីថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង ២០នាទី យប់ នៅចំណុចមុខវិទ្យាល័យរូងជ្រៃ ក្នុងក្រុម៣៣ភូមិប្រគាបឃុំរូងជ្រៃ ស្រុកថ្មគោល មានករណីបទហិង្សាដោយ ចេតនាមានមានស្ថានទម្ងន់ទោស មួយកើតឡើងដែលបង្កដោយជនសង្ស័យ០១ក្រុមអត់ស្គាល់អត្តសញ្ញាណបានយកដុំឥដ្ឋគប់ទៅលើជនរងគ្រោះឈ្មោះ ដុង តុលា ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិកោះរាម ឃុំខ្នាចរមាសស្រុកបវេល ខេត្តបាត់ដំបងបណ្ដាលឲ្យរងរបួស ត្រង់ប្រអប់ដៃខាងស្តាំនិងស្មង ជើងខាងស្តាំ (របួសធ្ងន់) ក្នុងពេលជនរងគ្រោះជិៈម៉ូតូមកពីថ្មគោលទៅឃុំខ្នាចរមាស។
លោកអធិការបានបន្តថា ក្រោយពីកើតហេតុជនសង្ស័យបានគេចខ្លួនបាត់ លោកបានចាត់កម្លាំងជំនាញនិងកម្លាំងនគរបាលប៉ុស្តិ៍រូងជ្រៃបានចុះទៅដល់កន្លែងកើតហេតុធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតដល់ថ្ងៃទី២៩ ខែ ឆ្នាំ ដដែល វេលាម៉ោង១០ ព្រឹក កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ០១.ឈ្មោះ ប៉ី ពីន ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល(ជនដៃដល់)០២.ឈ្មោះ សម័យ វិមានភូ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល(គូរកន) ០៣.ឈ្មោះ ចៀម ប៊ុនណាត់ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល(គូរកន)បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីសាកសួរ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើជនរងគ្រោះឈ្មោះ ដុង តុលា ពិតប្រាកដមែនមូលហេតុមិត្តភក្តិឆាតតាមទូរសព្ទប្រាប់ថា មានគេវាយខ្លួនតាមដងផ្លូវទើបពួកខ្លួនសងសឹកវិញ៕
ដោយ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង