ព័ត៌មានជាតិ
តេស្តលើកទីមួយឆ្លង ៣៩ អង្គ/នាក់ ព្រឹកនេះតេស្តលើកទីពីរ ៤០០ អង្គ/នាក់ នៅវត្តស្ទឹងមានជ័យ
នៅព្រឹកនេះក្រុមគ្រូពេទ្យកំពុងចុះធ្វើសំណាកព្រះសង្ឃ ពលរដ្ឋ និងអ្នកពាក់ព័្ធជិត ៤០០ អង្គ/នាក់ទៀតជាលើកទីពីរ នៅវត្តស្ទឹងមានជ័យ។
លោកស្រី ទឹង មុំ ចៅសង្កាត់ស្ទឹងមានជ័យ ១ បានប្រាប់កម្ពុជាថ្មីនៅមុននេះបន្តិចថា ពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើតេស្តសំណាកលើកទីពីរលើអ្នកពាក់ព័ន្ធ ដែលមានព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋជិត ៤០០អង្គ/នាក់ នៅវត្តស្ទឹងមានជ័យ។

ការធ្វើតេស្តលើកទីពីរនេះ ក្រោយរកឃើញមានព្រះសង្ឃ តាជី យាយជី និងអ្នកពាក់ព័ន្ធ ៣៩ អង្គ/នាក់បានឆ្លងកូវីដកាលពីពេលកន្លងទៅ។
បើតាមលទ្ធផលការធ្វើតេស្តយ៉ាងណា លោកស្រីមិនទាន់ជម្រាបបាននៅឡើយទេ ដោយសារក្រុមគ្រូពេទ្យកំពុងតែយកសំណាក។
កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានការរកឃើញមនុស្សចំនួន ៣៩នាក់ ក្នុងនោះមានព្រះសង្ឈ ២២អង្គ មានវិជ្ជមានកូវីដ១៩។
ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តសំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប ៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់។ ជាលទ្ធផល មានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គនាក់ ក្នុងនោះដែរមានព្រះសង្ឈ២២អង្គ តាជីយាយជី ០៣នាក់ និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់។
កន្លងមកមានវត្តមួយចំនួននៅរាជធានីភ្នំពេញ ដែលមានព្រះសង្ឃ និងកូនសិស្ស យាយជី តាជី ក្នុងវត្តមានវិជ្ជមានជំងឺកូវីដ១៩ ដូចជាវត្តសារ៉ាវន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ វត្តចង្ក្រានតាព្រហ្មហៅវត្តស្ទឹងមានជ័យ និងវត្តនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។
ថ្មីៗនេះក៏មានការរាយការណ៍ករណីឆ្លងកូវីដ១៩ នៅក្នុងវត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់កម្ពុជាថ្មីកាលពីម្សិលមិញថា ក្រុមការងារក្រសួងកំពុងសហការជាមួយគ្រូពេទ្យចុះស្រាវជ្រាវដល់ទីតាំងវត្ត ដើម្បីស្វែងរកការពិត ជុំវិញព័ត៌មានដែលថាព្រះសង្ឃក្នុងវត្តឆ្លងជំងឺកូវីដ១៩៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត