ព័ត៌មានជាតិ
នៅភ្នំពេញ! ក្រុមហ៊ុនប្រមូលសំរាមថ្មី ៣ ក្រុមហ៊ុន ចាប់ផ្តើម បែងចែកតំបន់គ្នាគ្រប់គ្រងប្រមូលសំរាម ចាប់ពីស្អែកនេះទៅ
ប្រតិបត្តិករថ្មីចំនួន០៣ និងចាប់ផ្តើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅនៅតាមតំបន់ចំនួន០៣ នៃខណ្ឌទាំង១៤ ដោយដាច់ដោយឡែកពីគ្នា។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមកាំរកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួម ថែរក្សាអនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញឱ្យបានស្អាតល្អជានិច្ច និងមេត្តាយោគយល់ចំពោះភាពរអាក់រអួល នៃការចាប់ផ្តើមដំបូងនេះ។

ក្រុមហ៊ុនទាំង ៣ រួមាន ក្រុមហ៊ុន ៨០០ Super/Global Action for Environment Awareness Public Limited នឹងត្រូវ ផ្តល់សេវាក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ គឺ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ
ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។
ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី២ ដែលមាន០៥ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមានន០៤ខណ្ឌ គឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។

ក្នុងដំណាក់ការអន្តរកាល នៃការផ្ទេរការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ពីប្រតិបត្តិករចាស់ ទៅប្រតិបត្តិករថ្មី គឺអាចនឹងមានភាពរអាក់រអួលខ្លះៗនៃការផ្តល់សេវា ជាពិសេស នៅតំបន់ដែលទទួលខុសត្រូវ ដោយប្រតិបត្តិករថ្មី៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់