Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជំនាញបន្តជួសជុលផ្លូវជាតិលេខ ៥ លុបសំបុកមាន់ និងស្នាមប្រេះ

បានផុស

នៅ

លោក សុខ ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងនៅព្រឹក ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ថា ក្រុមការងាររបស់លោកសព្វថ្ងៃនេះកំពុងធ្វើការងារជួសជុលផ្លូវជាតិ​លេខ៥ លុបសំបុកមាន់ ស្នាមប្រេះស្រុតបំផ្លាញដោយគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមក ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថាការងារទីមួយបន្តការងារជួសជុលផ្លូវជាតិលេខ៥ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដោយចាក់ថ្មម៉ិច រួចកៀរកិនបង្ហាប់ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងការងារថែទាំ ចន្លោះពីគម ៣៦៥+៥០០ ទៅដល់ គម ៣៦៩+៩០០ ដោយសម្អាតដីតាមមាត់រឺហ្គារ និងកាត់ស្មៅកា។

ចំណែកឯការងារទីពីរ បន្តការងារ​ថែទាំផ្លូវខេត្តលេខ១៥៦D ចន្លោះពីគម ២១+០០០ ទៅដល់ គម ២២+៥០០ លុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

លោកបានបញ្ជាក់ឲ្យដឹងបន្តថានៅឆ្នាំ២០២០កន្លងមកផ្លូវពីចំណុចរង្វង់មូលស្រីគ្រប់ល័ក្ខដល់ផ្លូវបំបែកទៅស្រុកមង្គលបូរី រងគ្រោះដោយទឹកជំននទឹកភ្លៀង និងទឹកហូរធ្លាក់មកពីស្រុកថៃយ៉ាងខ្លាំងបណ្តាលហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗច្រើនកន្លែងពេលនោះមានកំលាំងមន្ទីរសាធារណៈការដឹកជញ្ជូនដឹកនាំដោយលោកផ្ទាល់បានធ្វើការជួសជុលផ្លូវជាតិនេះឡើងវិញដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកបានប្រធានមន្ទីរសាធារណការខេត្តត្រូវស្ថារឡើងវិញផ្លូវរង្វង់មូលស្រីគ្រប់ល័ក្ខដល់ផ្លូវបំបែកទៅស្រុកមង្គលបូរីឲ្យមានស្តង់ដា។

លោក សុក ចាន់ថាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាផ្លូវដែលរងការខួចខាតដោយទឹកជំនន់នោះក្រុមការងាររបស់លោកបានចាប់ផ្តើនស្ថានាឡើងវិញជាបណ្តើរៗហើយដោយចាក់កៅស៊ូDBSTនិងមានប្រឡាយរំដោះទឹកដោយរៀបថ្មភ្នំរឺថ្មប្រឡុងផ្នែកខាងលិចផ្លូវមានទទឹងខាងលើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។

ផ្លូវដែលស្ថានាមាន២តំណាក់កាល ដំណាក់ទី១ពីចំណុចក្បាលស្ពានសែសិនខាងកើតដល់ព្រំប្រទល់ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ ដំណាក់កាលទី២.ពីចំណុចក្បាលស្ពានសែនសិនខាងលិចដល់រង្វង់មូលស្រីគ្រប់ល័ក្ខជួសជុលកន្លែងដែលខូចនិងរៀបចំខឿនការ៉ូឡាឡើងវិញ។

លោកសុខ ចាន់ ថាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងគម្រោងជួសជុលផ្លូវថ្នល់ស្ពានដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យទទួលបានចំនួន ២គម្រោងដែលគ្រោងនឹងបើកការដ្ឋានជួសជុលចាប់ពីថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ នេះ៕ អត្ថបទ៖ វ៉ាន ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម