ព័ត៌មានជាតិ
ហ៊ុយ ឆៃរតនៈ អាយុទើប ១៩ឆ្នាំ ទម្លុះគ្រប់លក្ខខណ្ឌទម្រាំសាលាដ៏ល្បីឈ្មោះមួយនៅអាមេរិកអនុញ្ញាតឱ្យចូលរៀន
ជាកូនសិស្សឆ្នើមក្នុងចំណោមកូនសិស្សជាតិ និងអន្តរជាតិ ដែលទើបបញ្ចប់ថ្នាក់សិក្សាថ្នាក់បាក់ឌុប នៅសាលាអន្តរជាតិភ្នំពេញ (ISPP) នៅកម្ពុជា យុវជន ហ៊ុន ឆៃរតនៈ បានបន្តប្រឹងប្រែងដាក់ពាក្យ និងប្រកួតប្រជែងក្នុងលក្ខខណ្ឌយ៉ាងស្វិតស្វាញ ទម្រាំជាប់ជាបេក្ខភាពនិស្សិតបរទេសមួយរូប អាចបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ CALIFORNIA STATE UNIVERSITY សហរដ្ឋអាមេរិក ដោយជោគជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/cal-state-los-angeles.jpg)
កើតនៅរាជធានីភ្នំពេញ យុវជន ហ៊ុយ ឆៃរតនៈ ឆ្នាំនេះ មានវ័យ ១៩ឆ្នាំ ជាកូនប្រុសច្បង ក្នុងចំណោមបងប្អូនបង្កើត ៣នាក់ និងជាកូនអ្នកមានជីវភាពកម្រិតបង្គួរមួយ។ ប៉ាម៉ាក់របស់យុវជន ទើបទទួលបានសិទ្ធិទៅបន្តការសិក្សានៅបរទេស ពីស្ថានទូតអាមេរិកនៅកម្ពុជារូបនេះ គឺជាសហគ្រិនឆ្នើម និងជាអគ្គនាយក ក្រុមហ៊ុនផ្នែកដឹកជញ្ជូន (Logistics) មួយនៅកម្ពុជា។ កាលពីពេលថ្មីៗនេះ យុវជន កើតក្នុងឆ្នាំ ២០០២ រូបនេះ ទើបតែទទួលដំណឹងល្អ បានទិដ្ឋាការពីស្ថានទូត ទៅបន្តការសិក្សាលើមុខជំនាញទីផ្សារ (Marketing) នៅស្រុករបស់ប្រធានាធិបតីអាមេរិក លោកចន បៃដិន ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/photo_2021-06-28_11-45-05-1024x682.jpg)
ក្នុងនាមជាអាណាព្យាបាល លោក ឧកញ៉ា ហ៊ុយ សុងឃីម និងជំទាវ ម៉េង សុខណាង បានបញ្ជាក់ថា ពួកគាត់ និងគ្រួសារ ពិតជាត្រេកអរ និងរំភើបខ្លាំងណាស់ ត្បិតកូនប្រុសតែមួយក្នុងចំណោម កូនទាំង ៣នាក់ របស់ពួកគាត់ បានទទួលវីសាទៅបន្តការសិក្សាលើមុខជំនាញដែលគាត់ (រតនៈ) ស្រលាញ់ចូលចិត្ត និងជាក្ដីស្រមៃរបស់គាត់តាំងពីដើមមក។
យុវជន ឆៃរតនៈ បានបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ថា នេះជាការចាប់ផ្ដើមជំហានថ្មី និងជារបត់ជីវិតដ៏ថ្មីសន្លាងសម្រាប់ខ្លួន ក្នុងការរៀនរស់នៅដោយឯករាជ ឆ្ងាយពីក្រុមគ្រួសារ និងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឈានទៅបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យដ៏ល្បីឈ្មោះ CALIFORNIA STATE UNIVERSITY ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/photo_2021-06-28_11-45-04-2-683x1024.jpg)
ឆ្លើយនឹងសំនួរថា តើទម្រាំអាចដាក់ពាក្យជាប់ទៅរៀននៅសាលាល្បីឈ្មោះនៅអាមេរិកនេះ តើគេតម្រូវឱ្យមានលក្ខខណ្ឌអ្វីខ្លះ?
ប្អូនប្រុស រតនៈ បានបញ្ជាក់ថា CALIFORNIA STATE UNIVERSITY គឺជាសាលាលំដាប់ថ្នាក់អន្តរជាតិមួយ ដោយមានមានប្រព័ន្ធសិក្សាអប់រំយ៉ាងតឹងរ៉ឹង។ ជារៀងរាល់ឆ្នាំ គិតជាមធ្យម មាននិស្សិតត្រឹមតែ ៦៧.៥ភាគរយ ប៉ុណ្ណោះដែល មានសមត្ថភាពអាចប្រឡងបញ្ចប់ការសិក្សាជាប់ពីសាលាល្បីឈ្មោះមួយនេះ ហើយក្នុងចំណោមនិស្សិតដែលដាក់ពាក្យស្នើសុំចូលរៀនបង់លុយទូទាំងពិភពលោករាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ មានបេក្ខភាពមិនដល់ ៤០ភាគរយផង ដែលអាចធ្វើបាន។
សម្រាប់លក្ខខណ្ឌកម្រិតពិន្ទុវិញ គឺសាលា CSU តម្រូវឱ្យនិស្សិតដែលដាក់ពាក្យ ត្រូវមានប្រវត្តិពិន្ទុក្នុងថ្នាក់ល្អ។ GPA សរុបកាលនៅរៀនវិទ្យាល័យ ត្រូវរក្សាឱ្យបានចាប់ពី ៣.៥៦ ឡើង ហើយពិន្ទុក្នុងថ្នាក់បាន កម្រិតចាប់ពីB ឬដល់ A+ ទៀត កាន់តែល្អ។ ក្រៅពីលក្ខខណ្ឌពិន្ទុបេក្ខភាពដែលដាក់ពាក្យ ត្រូវឆ្លងកាត់ការប្រឡងផ្សេងៗ ដែលសាលាតម្រូវជាមុនសិន ទើបឈានដល់វគ្គចុងក្រោយ ជួបសម្ភាសន៍ជាមួយខាងស្ថានទូត។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/photo_2021-06-28_11-45-04-683x1024.jpg)
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្អូនប្រុស ឆៃរតនៈ នឹងឡើងយន្តហោះទៅបន្តការសិក្សាលើមុខជំនាញផ្នែកទីផ្សារ។ ហើយមុខជំនាញនេះ ជាអ្វីដែលខ្លួនស្រលាញ់ចូលចិត្តតាំងពីដើម ហើយខ្លួនមានការតាំងចិត្តខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងមិនធ្វើឱ្យប៉ាម៉ាក់ រួមទាំងក្រុមគ្រួសារខកបំណងឡើយ។ ក្រោយបញ្ចប់ការសិក្សា ខ្លួននឹងនាំយកចំណេះជំនាញដែលទទួលបាន មកជួយអភិវឌ្ឍន៍វិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជាវិញឱ្យខានតែមិនខាន។
CALIFORNIA STATE UNIVERSITY គឺជាសាកលវិទ្យាល័យសាធារណៈដ៏ល្បីល្បាញ និងធំជាងគេមួយ ស្ថិតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សាលានេះបើកដំណើរការតាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ។ ជារៀងរាល់ឆ្នាំ CALIFORNIA STATE UNIVERSITY (CSU) មាននិស្សិតមកពីជុំវិញពិភពលោកដាក់ពាក្យចូលរៀន។ កាលពីឆ្នាំ២០២០ កន្លងទៅ CSU មាននិស្សិតថ្នាក់បរិញ្ញាបត្រចុះឈ្មោះចូលរៀនប្រមាណ ជាង ៥ម៉ឺននាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជិត ២ម៉ឺននាក់៕
![](https://www.kampucheathmey.com/wp-content/uploads/2021/06/SBS9-3.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង