ព័ត៌មានជាតិ
ដើមឈើជាច្រើននៅមុខក្រសួងការងារ បានបាក់រលំ ខណៈមេឃភ្លៀងលាយឡំខ្យល់កន្ត្រាក់មួយមេមុននេះ
ដើមឈើជាច្រើនដើមនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ពិសេសនៅមុខក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកបានទទួលរងនូវការបាក់និងរលំគល់ ខណៈដែលមេឃភ្លៀងលាយឡំ ដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង នៅរសៀលថ្ងៃទី៣០ មិថុនានេះ។
បើតាមមន្ត្រីរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានរាយការណ៍ថា នៅរសៀលថ្ងៃទី៣០ មិថុនា ម៉ោងប្រមាណជា២និង៣០នាទីនេះ ភ្លៀងបានបង្អោរឡើងយ៉ាងខ្លាំង នៅក្នុងនោះក៏មានខ្យល់បក់បោកយ៉ាងខ្លាំងផងដែរ បណ្ដាលឱ្យមេឃឈឺនិងដើមឈើមួយចំនួនទៀត បានបាក់និងរលំគល់មកលើបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ពិសេសនៅនឹងមុខក្រសួងការងារ បង្កឲ្យកកស្ទះចរាចរណ៍។



ប៉ុន្តែបើទោះបីជាអាជ្ញាធរសង្កាត់ បានទាក់ទងទៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីបញ្ជូនគ្រឿងចក្រ មកកាត់នៅឈើនិងដើមឈើដែលរលំមកលើកមហាវិថី សហព័ន្ធរុស្ស៊ីនេះចេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ីនេះ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ