Connect with us

ព័ត៌មានជាតិ

ក្រុម​អង្គការក្រៅរដ្ឋាភិបាល ​និង​តារាចំរៀង​ល្បីៗ​នៅ​កម្ពុ​ជា ទ​ទូច​ឱ្យ​មេដឹកនាំ​ពិភពលោក​ជួយផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ​ដល់​ប្រទេស​ខ្សត់ខ្សោយ

បានផុស

នៅ

​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ និង​តារាចំរៀង​ល្បីៗ​នៅ​ប្រទេស​កម្ពុជា​ បាន​ទ​ទូច​ដល់​មេដឹកនាំ​ពិភពលោក​ជួយផ្តល់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ​ដល់​បណ្តា​ប្រទេស​ ដែល​ខ្សត់ខ្សោយ​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងនោះ​ អាចមាន​លទ្ធភាព​ទទួល​បាន​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា​ចៀស​ផុតពី​ការចម្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​ទ​ទូច​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​និង​តារាចំរៀង​ល្បីៗ​នេះ​ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ Zoom នៅ​ថ្ងៃទី​៣០​មិថុនា​ដែល​សន្និសីទ​នេះ ​រៀបចំឡើង​ដោយ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF)​។​

​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) បាន​មានប្រសាសន៍ថា​« មានតែ​ការទទួល បាន​វ៉ាក់សាំង​គ្រប់គ្នា​ទូទាំង​សកលលោក​ទេ ជា​វិធី​តែមួយគត់​ដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​យើង​ពេលនេះ​កំពុង​មានការ​ព្រួយ​បារម្ភ ប្រសិនបើ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​មេដឹកនាំ​ពិភពលោក​មិន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ទូទាំង​សកលលោក ការពារ​ពី​ជំងឺ​កូ​វីដ​១៩​ទេនោះ​»​។ ​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ដែល​អាច​ផលិត​វ៉ាក់សាំង​បាន ជួយផ្តល់​ជូន​ប្រទេស​ដែល​កំពុងតែ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កូ​វីដ​១៩ បាន​ចាក់​វ៉ា​ក់ស​ង្គ្រោះ​ជីវិត​បាន​ទាន់ពេលវេលា ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ដោយ​កុំ​ឱកាស​នេះ​ដើម្បី​ធ្វើការ​ស្វែងរក​ផលចំណេញ​តាមរយៈ​ការផលិត​វ៉ាក់សាំង​។

​លោក​ ទឹម វ​រ៉ា តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំងអស់​ចែករំលែក​បច្ចេកវិទ្យា​និង​កម្មសិទ្ធិបញ្ញា​របស់​ពួកគេ​ដោយ​បើកចំហ​ហើយ​សម្រាប់​រដ្ឋាភិបាល​ដើម្បី​ធានាថា​វ៉ាក់សាំង​ការពារ​អាយ​កូ​វីដ – ១៩ ត្រូវបាន​ប្រកាស​ជា​សាធារណៈ​។ លោក​មានប្រសាសន៍ថា « យើង​អាច​មើល​ឧទាហរណ៍​ពី​អតីតកាល​ដូចជា​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​និង​ជួយសង្គ្រោះ​ពិភពលោក​ដូចដែល​យើង​បានធ្វើ​ជាមួយ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​អេដស៍​ត្រូវបាន​ផ្សព្វផ្សាយ​ជាស​កល​ដើម្បី​សង្គ្រោះ​ជីវិត​»​។

​លោក ស៊ន សុទ្ធា​រិ​ទ្ធ ប្រធាន​បណ្តាញ​អ្នក​រស់​ជាមួយ​មេរោគ​អេដស៍​ប្រចាំ​ប្រទេស​កម្ពុជា​បាន​កត់​ស​ម្កាល់​ថា​គម្លាត​នៃ​ធនធាន​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​រវាង​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់ និង​មាន​ប្រាក់ចំណូល​ទាប គឺ​ធំធេង​ណាស់​។ ជាមួយនឹង​ដែន​កំណត់ ប៉ាតង់ និង​កម្មសិទ្ធិបញ្ញា​ការទទួលបាន​ការចាក់​វ៉ាក់សាំង​មិនអាច​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​បាន​លឿន ដើម្បី​តាម​ទាន់​ការបំផ្លិចបំផ្លាញ​នៃ​កូ​វីដ​-១៩ ដែល​កំពុង​បង្ក​ឡើយ​។ លោក​បាន​បន្ថែមទៀតថា ការលើកលែង ឬ​មិនចាំបាច់​មាន​ប៉ាតង់​នៃ​ការផលិត វ៉ាក់សាំង​ឬ​ថ្នាំ​ប្រឆាំង​វីរុស​កូ​វីដ​១៩ ដើម្បី​ដោះស្រាយ​ស្ថានភាព​ការចម្លងកូ​វីដ​១៩​មាន​សារៈសំខាន់​ណាស់​។​ ជាក់ស្តែង​ដូចជា​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍​ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត ការបង្កើត​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​អេដស៍​ក៏​មិនបាន​គ្រប់គ្រាន់​និង​ទាន់ពេលវេលា​ដូច​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​ដែល​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​យ៉ាងច្រើន​ដោយសារ​បញ្ហា​ការផលិត​ថ្នាំ​នេះ​។​

​លោក បាន​បញ្ជាក់ថា​« តែ​ពេលនេះ កំហុស​ដដែល​នោះ​មិន​ត្រូវបាន​បង្កើតឡើង​ដោយសារ​ការផលិត​វ៉ាក់សាំង​ទេ​ប៉ុន្តែ យើង​កំពុង​ដើរ​លើផ្លូវ​នោះ​ដោយ​ព្រួយ​បារ​ម្ម​ណ៏​ប្រសិន បើ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​មេដឹកនាំ​ពិភពលោក​មិន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ចាំបាច់​ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ពិភពលោក​របស់​យើង​»​។

​កញ្ញា វី ឌី​ណែ​ត តារាចំរៀង​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​បាត់បង់​ម្តាយ​ជាទី​ស្រលាញ់​ដោយសារ​មេរោគ​ដ៏​កាច​សហាវ​នេះ​បានឱ្យដឹង​ដែរ​ថា​ការឈឺចាប់ និង​ការបាត់បង់​អ្នកជា​ទីស្រឡាញ់​ជា​រឿង​ដ៏​សោកសៅ និង​រស់នៅ​ជាមួយ​ការភ័យខ្លាច​ជាមួយ​មេរោគ​កូ​វី​ឌ ១៩ ជាការ​លំបាក​ណាស់ ។ កញ្ញា​បាន​សូម​អំពាវនាវ​ដល់​ប្រទេស​ដែល​អាច​ផលិត​វ៉ាក់សាំង​បាន សូមជួយ​ផ្តល់ វ៉ាក់សាំង​ឱ្យ​គ្រប់គ្នា​ទូទាំង​សកល​ព្រោះថា​មានតែ​វ៉ាក់សាំង​ជា​វិធី​ដ៏​សមខាន់បំផុត​ដើម្បី​បញ្ឈប់​ជំងឺ​រាតត្បាត​នេះ​និង​ការពារ​ពិភពលោក​ទាំងមូល​មាន​សុវត្ថិភាព​ទាំង​អស់គ្នា៕

​ចំណែក លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​ប្រទេស​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ​ការទទួលបាន​ការព្យាបាល​ប្រឆាំង​វីរុស​កូ​វីដ​១៩​ជាស​កល គឺជា​គោលដៅ​ចុងក្រោយ​របស់ AHF ដោយ​មនុស្ស គ្រប់រូប​គួរតែមាន​លទ្ធភាព​ទទួល​បាន​សង្គ្រោះ​វ៉ាក់សាំង​សង្គ្រោះ​ជីវិត​រួមទាំង​ថ្នាំ​ព្យាបាល​ដោយ​មិន​គិតពី​ស្ថានភាព​សេដ្ឋកិច្ច​។ លោកស្រី បានស្នើ​សូមឱ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជាច្រើន​គិតពី​ជីវិត​មនុស្ស​ជាង​ប្រាក់ចំណេញ​ពី​ការលក់​វ៉ាក់សាំង​។​

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម