ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៥ បាត់ដំបង-បន្ទាយមានជ័យ ជិះឡើងត្រជាក់ភ្នែកអ៊ុតកៅស៊ូយ៉ាងស្អាត មានដាំដើមត្របែកព្រៃ ដើមក្ងោករាប់ពាន់ដើម
កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើងពីខេត្តបាត់ដំបង-បន្ទាយមានជ័យ បានបញ្ចប់ការស្ថាបនាស្ទើរ១០០% មានភាពធំទូលាយមាន ៤ គន្លង (ពីរទៅពីរមក)។ លើកំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណ ១២ ០០០ ដើម ចាប់ពីក្រុងបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងតាមផ្លូវវាងក្រុងបាត់ដំបង និងផ្លូវវាងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវប្រមាណ៦៤០០ ដើម បង្កើនសោភ័ណភាព អារម្មណ៍ស្រស់ស្រាយក្នុងពេលបើកបរ។
ក្នុងពេលចុះត្រួតពិនិត្យការងារស្ថាបនាគម្រោងកែលម្អផ្លូវជាតិលេខ ៥ ពីបាត់ដំបងទៅបន្ទាយមានជ័យកាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់លើបច្ចេកទេសនិងគុណភាពលើការស្ថាបនាផ្លូវមួយខ្សែនេះ ដែលជាគម្រោងកម្ចីពីរដ្ឋាភិបាលជប៉ុន។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១) មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រស្ថិតក្នុងខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងខេត្តបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា។
ការងារស្ថាបនាត្រូវបានបែងចែកជា ៣ផ្នែកធំៗ រួមមាន៖ ទី១-ផ្នែកខាងជើង ,ទី២-ផ្នែកកណ្តាល និងទី៣-ផ្នែកខាងត្បូង ដោយមានការពង្រីកពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរច្បារចំកណ្តាល។
កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរតែ១០០%ហើយ។ ដោយឡែកកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល ចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លង ទៅ៤គន្លង ក្រាលដោយកៅស៊ូ AC កម្រាស់១៥សង់ទីម៉ែត្រ កំពុងដំណើរការស្ថាបនាសម្រេចបានជាង ២០ភាគរយ។
ចំណែកកំណាត់ភាគខាងត្បូង ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៣ រួមមាន ៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ, ខេត្តកំពង់ឆ្នាំងប្រវែង៩៣,៥៤គីឡូម៉ែត្រ, និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ ២គន្លងមក សម្រេចបានជាង ៣០%ហើយ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង