ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រក្នុងខណ្ឌច្បារអំពៅ ទទួលបានអាហារបំប៉នសុខភាពពីអាជ្ញាធរ
មន្រ្តីសង្កាត់ច្បារអំពៅទី២ នៃខណ្ឌច្បារអំពៅ បានផ្ដល់អាហារបំប៉នសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសហគមន៍ ដែលគេចាត់ទុកថា ជាសកម្មភាពយកចិត្តទុកដាក់គួរឲ្យចាប់អារម្មណ៍។
លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមមន្ត្រីអាជ្ញាធរសង្កាត់ តែងដាក់វេនចុះឆុងម៉្សៅបំប៉នសុខភាពដល់កុមារ និងមនុស្សចាស់ ដែលភាគច្រើនជាអ្នកខ្វះខាតផ្នែកជីវភាពហើយក្នុងនោះ គឺក្នុងសហគមន៍អ្នកក្រីក្រតែម្ដង។

លោកចៅសង្កាត់ បន្តថា សកម្មភាពចែកម៉្សៅបំប៉នសុខភាពតាមគ្រួសារ ក៏អាជ្ញាធរបានធ្វើដែរ ប៉ុន្តែក្នុងនោះគ្រួសារខ្លះពុំបានឆុងឲ្យកូនចៅបានទទួលទានទេ បែរជាទុកចោលទៅវិញ ។ដូច្នេះហើយទើបអាជ្ញាធរសង្កាត់ ធ្វើការបែងចែកវេនចុះឆុងម៉្សៅបំប៉នសុខភាពផ្តល់ដល់កុមារ និងមនុស្សចាស់ ដើម្បីឲ្យពួកគាត់មានសុខភាពល្អប្រសើជាងមុន។
លោក យ៉ិន វុធ សង្កាត់ច្បារអំពៅទី២ បានអំពាវនាវដល់ឪពុក ម្តាយកុមារ ទាំងអស់ឲ្យនាំកូនចៅមកទទួលអាហារបំប៉នសុខភាព ឲ្យបានរាល់ថ្ងៃ ពិសេសមនុស្សចាស់ ដើម្បីទទួលបានសុខភាពល្អ ទើបធ្វើឲ្យគ្រួសារមិនព្រួយបារម្ភ ចំពោះជំងឺផ្សេងៗ ៕
អត្ថបទ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ