ព័ត៌មានជាតិ
ពលរដ្ឋជាង១ម៉ឺន៤ពាន់គ្រួសារ នៅខណ្ឌទួលគោក ទទួលបានអំណោយមនុស្សធម៌
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ អាជ្ញាធរខណ្ឌទួលគោក បាននាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជនផ្សេងទៀត ប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ-១៩ បានចំនួនជាងមួយ១ម៉ឺន៤ពាន់គ្រួសារហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏នៅតែជំរុញដល់មន្ត្រីខណ្ឌ ក៏ដូចជាអាជ្ញាធរសង្កាត់ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយទាំងនេះ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់លំនៅដ្ឋានដោយសារកូវីត-១៩បន្តទៀត ។

លោក ឯក ឃុនដឿន បានបញ្ជាក់បែបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី ៣ ដោយមានការអញ្ជើញជាអធិបតីភាពពីលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ។
លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌទួលគោកបានចែកអំណោយទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានចំនួនជាង១៤០០០គ្រួសារហើយ ។ រដ្ឋបាលខណ្ឌទួលគោកនៅមានស្បៀងអាហារបម្រុងរបស់សម្ដេចតេជោ និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយសប្បុរសជននានាប្រមាណជា ២០០០គ្រួសារទៀត សម្រាប់បន្តការចែកជូនទៅបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះបន្តទៀតផងដែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់លំនៅដ្ឋានដោយសារ covid-19 ។

បន្ថែមពីលើនេះទៀតលោកក៏បានជំរុញឲ្យអាជ្ញាធរប៉ុស្តិ៍រដ្ឋបាលទាំង១០ អធិការដ្ថាននគរបាលខណ្ឌនិងមន្ត្រីសង្កាត់ចៅសង្កាត់ ត្រូវពន្លឿននៃការធ្វើអាដាក់សញ្ញាណប័ណ្ណគំរូថ្មីជូនទៅដល់បងប្អូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់បានចុះឈ្មោះបោះឆ្នោតនៅពេលខែមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី