Connect with us

ព័ត៌មានជាតិ

៦ ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលកសិកម្មទៅក្រៅប្រទេស ជាង ៤ លានតោន កើនជាង ៨០%

បានផុស

នៅ

នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលកសិកម្មសំខាន់ៗទៅក្រៅប្រទេសក្នុងបរិមាណជាង៤ លានតោន (៤ ៤៥៤ ៥០៥,៣៣) ទៅកាន់ទិសដៅ ៦២ ប្រទេសមានការកើនឡើងជាង ២លានតោន (២ ០៤១ ៩៨២,៧២) ស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា កសិផលសំខាន់ៗដែលបាននាំចេញរួមមានអង្ករមានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោនស្មើនឹង-២៩,៤៧%។  ការនាំចេញស្រូវមានចំនួន ១ ៦៩២ ៨១៣តោន កើនឡើងចំនួន ៧០៩ ៣០៥តោនស្មើនឹង៧២,១២%។

ចំណិតដំឡូងមីក្រៀមចំនួន ១ ២៣៥ ១០៣,១២ តោនកើនឡើងចំនួន ១៩,២៤% ដំឡូងមីស្រស់ មានចំនួន ៣៥៨ ៨០០ តោន ថយចុះចំនួន -១១,៧៥%  ម៉្សៅដំឡូងមីចំនួន ១៥ ៩០៣,៦៤ តោន កើនឡើងចំនួន ១៥,៩៥%   កាកសំណល់ដំឡូងមីចំនួន ៤ ៣២៣ តោន ថយចុះចំនួន -៣៤,៣៦%  គ្រាប់ស្វាយចន្ទីចំនួន ៨៤៣ ២៤៣,២៦ តោនកើនឡើងចំនួន ៣៣៦,៤៣%។

គ្រាប់ពោតចំនួន ១៤០ ៦៦៩,១៣ តោនកើនឡើងចំនួន ១៧៦,៤៤%    គ្រាប់សណ្តែកបាយ ចំនួន ១៨ ៥៨០ តោន​កើនឡើងចំនួន ៥៨៥,៦៧%    គ្រាប់សណ្តែកសៀង មានចំនួន ១៧ ៧៥០,០៤ តោន កើនឡើងចំនួន ១០០%   ផ្លែ​ចេកស្រស់មានចំនួន ២៣៧ ០៩៩,៥ តោន កើនឡើងចំនួន ៦៨,៦៧%  ផ្លែស្វាយស្រស់មានចំនួន ១៥៩ ៧៧៨,៥៥ តោន កើនឡើងចំនួន ២៤៥,៨៤%

ដំណាប់ស្វាយមានចំនួន ១២ ៧៦៨,៦១ តោន កើនឡើងចំនួន ១៩៨,៦០%   ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២ តោន កើនឡើងចំនួន ៨០,៧៥%  ​​ដូងប្រេងមានចំនួន ២៤ ៤១៦,៦៩ តោន កើនឡើងចំនួន ៨,៦៦%   ម្រេចមានចំនួន ១៤ ៥៦១,៦២ តោន កើនឡើងចំនួន ៣៩៨,៧៦%   ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន ថយចុះចំនួន -៥៥,៩១%   បន្លែចម្រុះមានចំនួន ៤៤,៩២ តោន ថយចុះចំនួន -២៨,៥១%    ម្ទេសស្រស់មានចំនួន ៦៤ ៩០៧,១២ តោន កើនឡើងចំនួន ៨៣,៤៧%    ម្ទេសក្រៀម មានចំនួន ៩០០,២២ តោន ថយចុះចំនួន -២៤,៩៨%និងផលិតផលចំនួន ៦២ មុខ ផ្សេងទៀត មានចំនួន ៩១ ៤១៥,៦៨ តោន។

ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផលមានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លាអាមេរិក ដែលក្នុងនោះ៖

ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ ដុល្លាអាមេរិក

ការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លាអាមេរិក

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ ដុល្លាអាមេរិក។

តាមការសន្និដ្ឋានរបស់ក្រសួងកសិកម្មការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម