ព័ត៌មានជាតិ
គ្រប់ច្រកព្រំដែន ត្រូវមានប្រដាប់ធ្វើតេស្តរហ័ស ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់កុំឲ្យខ្វះខាត
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវមានការទទួលខុសត្រូវ លើការផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សឲ្យបានគ្រប់គ្រាន់តាមបណ្តាខេត្ត និងគ្រប់ច្រកព្រំដែនជាពិសេសច្រកព្រំដែនជាប់ព្រំដែនថៃ។
ប្រមុខរដ្ឋាភិបាលក្រើនរំលឹកឲ្យមន្រ្តីក្រសួងសុខាភិបាលត្រូវធ្វើការឲ្យបានរហ័ស ដោះស្រាយឲ្យទាន់ពេលវេលា។ ប្រមុខរដ្ឋាភិបាលចង្អុលចំៗថា ពេលនេះមិនមែនជាពេលវេលាស្ដីបន្ទោសទេ តែជាពេលវេលាកែតម្រូវ។

សម្តេចបានលើកឡើងពីករណីខ្វះខាតឧបករណ៍តេស្តរហ័សតាមខេត្រក្រុងនានា ដែលនាំឲ្យពិបាកគ្រប់គ្រងការឆ្លងរាលដាល ខណៈតាមបណ្តាខេត្តមានការឆ្លងក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ។
សម្តេចតេជោហ៊ុន សែនបញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវបញ្ចេញឧបករណ៍តេស្តរហ័សទៅបណ្តាខេត្តយ៉ាងហោចណាស់មួយខេត្តឲ្យបានមួយម៉ឺនដើម។ សម្តេចថា នៅក្នុងឃ្លាំងមានឧបករណ៍តេស្តរហ័សជាង ១ លាន អាចយកទៅផ្គត់ផ្គង់តាមតម្រូវការ ហើយប៉ុន្មានថ្ងៃខាងមុខនឹងមកដល់មួយលានទៀត។
សម្តេចតេជោក៏ណែនាំដល់អាជ្ញាធរតាមព្រំដែនជាពិសេសច្រកព្រំដែនថៃ ត្រូវបង្កើនការប្រុងប្រយ័ត្ន គ្រប់គ្រងលំហូរពលករចេញចូលឲ្យបានហ្មត់ចត់បំផុត។ ជាមួយគ្នានេះខាងផ្នែកភស្តុភារ ក៏ត្រូវដើរពិនិត្យមើលស្ថានភាពពលករវិលត្រឡប់មកវិញ ដែលត្រូវធ្វើចត្តាឡីស័កត្រូវផ្គត់ផ្គង់ទាំងការស្នាក់នៅ និងហូបចុកមិនត្រូវឲ្យមានការខ្វះខាតនោះទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត