ព័ត៌មានជាតិ
អត្រាឆ្លងកូវីដ១៩ ក្នុងខេត្តស្ទឹងត្រែងមានការថយចុះ ដោយរកឃើញអ្នកវិជ្ជមាន តែ១០នាក់ប៉ុណ្ណោះ
គិតត្រឹមល្ងាចម៉ោង៥:០០នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ អត្រាអ្នកឆ្លងកូវីដ១៩ មានការថយចុះ រដ្ឋបាលខេត្តបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ត្រឹមតែ ១០នាក់តែប៉ុណ្ណោះ។

ក្រុមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ១៩ មានការថយចុះ យ៉ាងណាក៏ដោយសូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែលើកកម្ពស់ការប្រុងប្រយ័ត្នត្រូវអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ នេះជាវិធានការដ៏មានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់យើងគ្រប់គ្នា។ មន្ត្រីជំនាញបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ យើងឃើញមានអត្រាឆ្លងច្រើន រហូតដល់ជាង ២០០នាក់ ដោយភាគច្រើនចេញពីអាហារដ្ឋានភោជនីយដ្ឋាននិងហាងខារ៉ាអូខេ ដែលបន្តកើតមានឆ្លងដល់ភូមិឃុំមួយចំនួនថែមទៀត នេះក៏ព្រោះតែបងប្អូនប្រជាពលរដ្ឋមួយចំនួន ខ្វះការចូលរួមអនុវត្តនូវវិធានសុខាភិបាល។

មិនតែប៉ុណ្ណោះរដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីប្រកាសបិទខ្ទប់ នៅទីតាំងជាច្រើន រួមទាំងភូមិឃុំ ដែលជាទីតាំងចម្លងរីករាយដាលនៅជំងឺកូវីដ១៩។ បន្ទាប់ពីមានការបិទខ្ទប់ទីតាំងជាច្រើនរដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលធ្វើតេស្តរកមេរោគកូវីដ១៩ រហូតមកដល់ថ្ងៃទី៣០មិថុនានេះ គឺមានអត្រាថយចុះគួរឲ្យកត់សម្គាល់ រកឃើញអ្នកឆ្លងត្រឹមតែ ១០នាក់ប៉ុណ្ណោះ។ រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវហើយអំពាវនាវទៀត ដើម្បីកាត់បន្ថយនូវអត្រាឆ្លងកូវីដ១៩ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នាជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃនិងអាល់កុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ១៩ មានចំនួន២៦៤នាក់ ស្រី១២៤នាក់ ជាសះស្បើយ ១៦នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ២៤៨នាក់ ស្រី១១៧នាក់៕
អត្ថបទ៖ ងិនលីម
សូមចុចអាន៖

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត