ព័ត៌មានជាតិ
សម្តេចតេជោបញ្ជាឱ្យក្រសួងសុខាភិបាលផ្តល់ឧបករណ៍តេស្តរហ័សដល់បណ្តាខេត្តឱ្យបានទាន់ពេលវេលា
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យក្រសួងសុខាភិបាលត្រូវផ្តល់ឧបករណ៍តេស្តរហ័សដល់បណ្តាខេត្ត ពិសេសខេត្តជាប់ព្រំដែនសម្រាប់ធ្វើតេស្តដល់អ្នកដំណើរចូលមកកម្ពុជា។
ការដាក់បញ្ជានេះបានធ្វើឡើងបន្ទាប់ពីខេត្តនៅជាប់ព្រំដែនមានការខ្វះខាតឧបករណ៍តេស្តរហ័សសម្រាប់ធ្វើតេស្តដល់ពលករខ្មែរមកពីប្រទេសថៃ។

តាមរយៈសេចក្តីថ្លែងពិសេសនៅព្រឹកនេះ សម្តេចតេជោបានមានប្រសាសន៍ថា៖ “ក្រសួងសុខាភិបាលត្រូវទទួលខុសត្រូវចំពោះបញ្ហាឧបករណ៍តេស្តរហ័សនេះ ដោយផ្តល់ឱ្យខេត្តឱ្យបានឆាប់ និងទាន់ពេលវេលា ដោយផ្តល់១ខេត្តយ៉ាងហោចណាស់១ម៉ឺនតេស្តដែរ”។
សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបទៅនឹងការធ្វើសង្គ្រាមថា៖ “ធ្វើដូចនេះ ឱ្យមេទ័ពទៅធ្វើមេទ័ពទៅច្បាំងអត់មានអាវុធផង តើឱ្យទៅច្បាំងយ៉ាងម៉េចនឹងកើត។ ដូចគ្នានេះដែរបើប្រយុទ្ធនឹងជំងឺកូវីដ-១៩ អត់មានឧបករណ៍តេស្តរហ័សផង តើទុកឧបករណ៍តេស្តទាំងនោះក្នុងឃ្លាំងធ្វើអី បើមិនយកមកប្រើ?”។
សម្តេច បានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សមិនមានការខ្វះខាតទេ ដោយបច្ចុប្បន្ននេះមាននៅក្នុងឃ្លាំងចំនួន ១,១៤៤,៤៥០តេស្ត ហើយនាពេលខាងមុខនេះនឹងមកដល់១លានតេស្តទៀត និងត្រៀមយុទ្ធសាស្ត្រ៣សែនតេស្ត។
សម្តេច បានបន្ថែមថា៖ “លុយមិនខ្វះទេ រាជរដ្ឋាភិបាល ហ៊ុន សែន មិនដួលរលំដោយសារជំងឺកូវីដ-១៩ ជិត២ឆ្នាំនេះទេ គឺយើងអាចនៅរស់បាន”។
សម្តេចបានលើកឡើងទៀតថា ការផ្តល់ឧបករណ៍តេស្តនេះមានសារសំខាន់ណាស់សម្រាប់ធ្វើតេស្តភ្លាមៗដល់ពលករខ្មែរដែលចូលមកកម្ពុជា ហើយបើសង្ស័យត្រូវធ្វើតេស្តម៉ាស៊ីនធំជាបន្តទៀត ដែលនៅខេត្តបាត់ដំបង និងសៀមរាបក៏មានដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី