ព័ត៌មានជាតិ
ក្រុមហ៊ុនលីប្រេស្ស បរិច្ចាគបន្ទប់ទឹកអនាម័យដល់សាលាមួយកន្លែង ក្នុងខេត្តកំពង់ចាម
ក្រុមហ៊ុនលីប្រេស្ស (Libresse® )ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានបរិច្ចាគបន្ទប់ទឹកអនាម័យចំនួន២ខ្នង មាន៥បន្ទប់ជូនដល់វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ដែលជាសាលារៀនមួយនៅទីជនបទក្នុងខេត្តកំពង់ចាម ដើម្បីជួយធានាឱ្យបាននូវតម្រូវការអនាម័យមូលដ្ឋានរបស់សិស្សានុសិស្ស។
សកម្មភាពនេះ គឺស្របគ្នាជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសសម្រាប់សិស្សស្រីៗ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះទៅកាន់សាលារៀនសាធារណៈ ដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេស។
យោងតាមទិន្នន័យពី World Bank Open Data បានឱ្យដឹងថាសហគមន៍ជនបទមានចំនួន ៧៧ភាគរយ នៃប្រជាជនកម្ពុជាសរុបប្រមាណ ១៦លាននាក់។ ប្រជាជនកម្ពុជាជាច្រើនកំពុងរស់នៅតាមតំបន់ជនបទ ជាពិសេសពលរដ្ឋដែលជាស្ត្រីភេទ ពួកគាត់កំពុងមានការពិបាកក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានកង្វះខាតពីការទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកអនាម័យ និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។
វិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា មិនអាចមើលរំលងចំពោះស្ថានភាពនេះបានទេ ដោយសារតែនៅក្នុងនោះសិស្សភាគច្រើនគឺជាក្មេងស្រី ដែលមិនមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់ ហើយមានជីវភាពលំបាកលំបិន។ ក្មេងស្រីវ័យក្មេងទាំងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការពេញវ័យរបស់ពួកគេ ដូច្នេះការមានបង្គន់អនាម័យដែលសាងសង់បានល្អគឺជាកត្តាចាំបាច់សម្រាប់ពួកគេក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសក្នុងអំឡុងពេលមានរដូវ។


នៅពេលដែលសាលាមាននូវបរិក្ខារអនាម័យទាំងនោះបានគ្រប់គ្រាន់ គឺនឹងធ្វើឱ្យសិស្សស្រីៗទាំងនោះទទួលបាននូវផាសុកភាព ទំនុកចិត្ត និងអាចឱ្យពួកគេផ្តោតអារម្មណ៍លើការសិក្សាបានយ៉ាងល្អថែមទៀតផង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សស្រីៗក្នុងការទទួលបាននូវបន្ទប់ទឹកស្អាត និងមានអនាម័យត្រឹមត្រូវ ព្រោះពួកគេត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុខភាពនិងអនាម័យ។ តាមរយៈការអប់រំ និងបំណិនជីវិត ស្ត្រីវ័យក្មេងទាំងនេះ គួរតែត្រូវបានរៀបចំខ្លួនឱ្យបានរួចរាល់ដើម្បីឈានទៅចាប់យកសក្តានុពលពេញលេញរបស់ខ្លួន ទាំងផ្នែកសិក្សាអប់រំ និងរឿងផ្ទាល់ខ្លួន។ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គម្រោងនៃការរៀបចំពិធីប្រគល់បន្ទប់ទឹកអនាម័យត្រូវបានកែសម្រួលឡើងវិញ ដើម្បីគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដែលហាមមិនឱ្យមានការជួបជុំក្នុងសហគមន៍។

លោកនាយកសាលាបានយល់ព្រមទទួលនូវបន្ទប់ទឹក រួមទាំងកញ្ចប់សំឡីអនាម័យគំរូ ក៏ដូចជាកូនសៀវភៅអប់រំដែលនិយាយពីការមករដូវ ហើយក៏បានថ្លែងសុន្ទរកថាអំពីការទទួលស្គាល់នូវអំណោយទាំងនោះ ដោយបានថតជាខ្សែវីដេអូដើម្បីផ្ញើទៅកាន់ក្រុមហ៊ុនលីប្រេស្ស (Libresse®)ផងដែរ។
លោកស្រី Su Ting Nee ជាប្រធានសម្ព័ន្ធក្រុមហ៊ុន វីនដា ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា« នេះគឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយដែលក្រុមហ៊ុន លីប្រេស្ស (Libresse®) អាចឈានទៅដល់ការកាត់បន្ថយហានិភ័យក្នុងការបោះបង់ចោលការសិក្សារបស់ស្ត្រីវ័យក្មេងទាំងឡាយ។គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅរកការអនុវត្តចំពោះ បរិស្ថាន សង្គម និងអភិបាលកិច្ចដែលប្រកបដោយចីរភាព។ ពួកយើងចង់ចូលរួមចំណែកជាវិជ្ជមានចំពោះតម្រូវការក្នុងសង្គម ការរស់នៅដែលប្រកបដោយសុខភាពល្អ និងអាចលើកកម្ពស់អនាម័យ និងសុខុមាលភាពដល់មនុស្សគ្រប់វ័យ»។
លោកស្រីបានបន្តថា« ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជំហានដ៏តូចដែលបានមកពីលីប្រេស្ស (Libresse)នេះ នឹងអាចជួយបង្កើន និងលើកកម្ពស់ដល់គុណភាពនិងកម្រិតអនាម័យសម្រាប់ជាផលប្រយោជន៍ជូនដល់សិស្សានុសិស្សទាំងឡាយ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ លីប្រេស្ស (Libresse) នឹងបន្តបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនផ្សេងទៀត ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ស្ត្រីនៅទូទាំងប្រទេសកម្ពុជា»។
លោក ប៉ុច ពន្លក ជានាយកសាលានៃវិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធាបុប្ផា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធក្រុមហ៊ុន វីនដា ដោយបញ្ជាក់ថាបង្គន់អនាម័យដែលបានសាងសង់រួចរាល់នេះ មានបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលមួយខ្នងមាន៣បន្ទប់សម្រាប់ក្មេងស្រី និងមួយខ្នងទៀតមាន២បន្ទប់សម្រាប់ក្មេងប្រុស ដែលរួមមានអាងលាងដៃដ៏វែង នេះគឺជាជំនួយដ៏ធំធេងជួយឱ្យសកម្មភាពប្រចាំថ្ងៃនៅក្នុងសាលារបស់យើងមានភាពរលូន។ ពួកយើងសូមកោតសរសើរចំពោះផាសុកភាពដែលនាំមកជូនសិស្សានុសិស្សក្នុងសាលារបស់យើង។
លោកបានបន្ថែមទៀតថា គំនិតផ្តួចផ្តើមបែបនេះដែលបានមកពីសម្ព័ន្ធក្រុមហ៊ុន វីនដា (Libresse®) វាពិតជាគួរឱ្យកត់សម្គាល់សម្រាប់ធ្វើជាគំរូល្អដល់សិស្សានុសិស្សរបស់យើងឱ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍មកកាន់សហគមន៍វិញ ។
គួរបញ្ជាក់ថាLibresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រីដើរតាមគន្លងជីវិតរបស់ខ្លួន និងសាទរចំពោះលក្ខណៈដែលធ្វើឱ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីពេលមករដូវជារៀងរាល់ខែ។

ចំណែកក្រុមហ៊ុន វីនដា វិញចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន វីនដា បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅក្នុងតំបន់អាស៊ី និងមានបុគ្គលិកជិត ១០,០០០នាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុន វីនដា មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី