ព័ត៌មានជាតិ
បិទផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ក្រោយមានអ្នកវិជ្ជមានកូវីដ១៩
រដ្ឋបាលក្រុងស្ទឹងសែន បានចាត់វិធានការបិទផ្សារចំនួន២ បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅក្នុងទីប្រជុំជន នៃផ្សារកំពង់ធំ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានរីករាលដាលយ៉ាងគំហុក និងពុំមានការថយចុះសោះ។
លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានសម្រេចបិទផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ក្នុងរយៈពេលកន្លះថ្ងៃ ដោយមានការជម្រាបជូនដំណឹង ដល់បងប្អូនអាជីវករក្នុងផ្សារឲ្យធ្វើការបិទតូប រៀបចំសម្ភារៈ ទុកដាក់ឲ្យមានរបៀប និងសុវត្ថិភាព ដើម្បីងាយស្រួល ដល់ក្រុមការងារ សុខាភិបាល និងអាជ្ញាធរពិនិត្យទីតាំង ក្នុងផ្សារ និងបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។



លោកអភិបាលក្រុងបានមានប្រសាសន៍ថា យោងតាមស្ថានភាព នៃការរីករាលដាលនៃមេរោគជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ធំ មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យថ្នាក់ដឹកនាំ មានការព្រួយបារម្ភ ពីសុខភាព និងអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ។



លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ ផ្សារ កំពង់ធំ ដែលពាក់ព័ន្ធ និងលោកស្រី ជា វាសនា អ្នករាប់លុយផ្សារកំពង់ធំ ដែលផ្ទុកមេរោគកូវីដ១៩ មកធ្វើសំណាករកមេរោគ ដើម្បីចូលរួមការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺនេះ ដោយអនុវត្ត តាមវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន៕
អត្ថបទ៖ ប៊ុន រដ្ឋា
សូមចុចអាន៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា អ្នកជំងឺកូវីដ-១៩ អាចលាប់ឡើងវិញ បើមិនអនុវត្តវិធានការខ្ជាប់ខ្ជួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ